ស្ទើរតែមិនគួរអោយជឿ ៖ ទិវា សុវត្ថិភាពចរាចរណ៍ជាតិ របស់ប្រទេសចិន ត្រូវបានប្រារព្ធឡើង ជាមួយនឹង វីដេអូតន្ត្រីមួយ ដែលបាន បង្កើតឡើង ដោយក្រុមប៉ូលីសចរាចរណ៍ របស់ប្រទេសនេះ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អាស៊ីវ័ន ។
បន្ថែមពីលើនេះ បើតាមការអោយដឹង ពីក្រសួងសុវត្ថិភាព សាធារណៈ (Ministry of Public Security) របស់ ប្រទេសនេះ គូសបញ្ជាក់អោយដឹងថា កាលពីថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៣ ប្រទេសចិន បានប្រារព្ធ ទិវា សុវត្ថិភាព ចរាចរណ៍ ថ្នាក់ជាតិ ជាលើកទី ២ ហើយ ក្រោម ពាក្យស្លោក "បោះបង់ទម្លាប់អាក្រក់, ការលើកកម្ពស់ ការ យល់ ដឹងពីសុវត្ថិភាព" "abandoning bad habits, promoting safety awareness" ។
គួរបញ្ជាក់ផងដែរថា បេក្ខភាពវីដេអូ ស្តីពី យុទ្ធនាការ អប់រំថ្នាក់ជាតិ មួយនេះ ត្រូវបាន ក្រុមមនុស្សដែលជា អ្នកប្រើប្រាស់ បណ្តាញសង្គមចិន ផ្អើលចូលមើលទស្សនាដល់ទៅជិត ២ លាន ដងនៅក្នុងទំព័រ Youku ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន