CamNews

តារា 

World Cup បញ្ចេញ បញ្ជីរាយនាម កីឡាករដែលត្រូវជាប់ពានរង្វាន់ បាល់មាស ស្រោមដៃមាស និង កីឡាករវ័យក្មេងល្អ

ការប្រកួតបាល់ទាត់ World Cup វគ្គផ្តាច់ព្រ័ត្រ ជិតឈានចូលមកដល់ហើយ ដែលនៅសល់តែ ប្រមាណមួយថ្ងៃទៀត ប៉ុណ្ណោះ ។ ក្នុងនោះផងដែរ World Cup ក៏បានរៀបចំ ពានរង្វាន់សម្រាប់ កីឡាករដែលលេង បានល្អផងដែរ ដែលនៅក្នុងនោះ មាន ៣ ប្រភេទពានរង្វាន់ ។



-ពានរង្វាន់ទី ១ គឺពានរង្វាន់ បាល់មាស (Golden Ball) ដែលមានបេក្ខភាពដូចជា ៖
Thomas Muller, Toni Kroos, Philipp Lahm, Mats Hummels (Germany),
Lionel Messi, Javier Mascherano, Angel Di Maria (Argentina),
Neymar (Brazil),
Arjen Robben (Holland),
James Rodriguez (Colombia)



-ពានរង្វាន់ទី ២ គឺកីឡាករវ័យក្មេង ដែលល្អជាងគេ (Best Young Player) មានបេក្ខភាពដូចជា ៖
Memphis Depay (Holland),
Paul Pogba, Raphael Varane (France)

-ពានរង្វាន់ទី ៣ គឺស្រោមដៃមាស (Golden Glove) សំរាប់អ្នកចាំទី មានបេក្ខភាពដូចជា ៖
Keylor Navas (Costa Rica),
Sergio Romero (Argentina),
Manuel Neuer (Germany)



ដូចដែលយើង បានឃើញនៅ ខាងលើនេះហើយថា កីឡាករមកពី Germany ដល់ទៅ ៤ រូបបាន ជាប់ឈ្មោះ នៅក្នុងពានរង្វាន់ Golden Ball ហើយនិងមួយរូបទៀតនៅក្នុង Golden Glove ចំណែក ឯក្រុមម្ចាស់ផ្ទះ មានតែ Neymar មួយប៉ុណ្ណោះដែលជាប់ ក្នុងបញ្ចី ។ ខាងលើនេះមានត្រឹម ៣ ពានប៉ុណ្ណោះ ដែលសល់ប៉ុន្មានទៀត នឹងប្រកាសនៅពេលក្រោយ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football brazil germany costa rica argentina netherlands awards france