ធ្វើជាតារា ការធ្វើអំពើ មនុស្សធម៌ សប្បុរសធម៌ ជាអំពើមួយ ដ៏ល្អហើយ ទទួលបាន ការសរសើរ និងលើក តំកើងខ្ពស់ ទៀតផង ។ អំពើល្អ ទាំងនោះ ក៏ជួយទាក់ ទាញចំណាប់ អារម្មណ៍ និង ភាព ល្បីល្បាញ បានច្រើន ផងដែរ ។ ក្នុងឆ្នាំ ២០១៣ នេះ មានតារាៗ ល្បីៗជាច្រើន ធ្វើអំពើសប្បុរស ច្រើនដែល មានដូចនៅ ខាងក្រោម ។
Taylor Swift ជាប់លេខ ១ ខាងធ្វើអំពើ ល្អនេះ អស់រយៈពេល ២ ឆ្នាំជាប់គ្នា រួចទៅហើយ ដែលឆ្នាំ នេះនាង បរិច្ចាក ប្រាក់មួយ ចំនួនធំទៅ កាន់មជ្ឈមណ្ឌល តូរតន្ត្រីមួយ នៅទីក្រុង Narshville ។ ក្រៅ ពីនេះ នាងក៏បាន ចូលរួម វិភាគទាន និងទៅ សំដែងក្នុង កម្មវិធី សប្បុរសធម៌ នៅ Keningstone ប្រទេស អង់គ្លេសផងដែរ ។
One Direction នៅលេខ ២ ដោយក្នុង ឆ្នាំ ២០១៣ នេះ ក្រុម One Direction បានចូលរួមនិងបង្កើត កម្មវិធី សប្បុរសធម៌ ជាច្រើន ដែលគេកត់ សំគាល់ ជាងគេនោះ គឺកម្មវិធី ដែលមាន ឈ្មោះថា Red Nose Day ។
Beyonce ក៏មានមុខ នៅទីនេះ ផងដែរដែល ជាប់ក្នុង ចំណាត់ថ្នាក់ លេខ ៣ ដែលស្នាដៃ អំពើ សប្បុរសធម៌ មួយធំនោះ គឺក្នុង Concert Chime For Change: Live Sound of Change ។
Paul Walker តារាសំដែង ដែលទើបតែ លាចាកលោក យើងនេះទៅ នោះក៏បាន បន្សល់ទុក្ខ នូវស្នាដៃ សប្បុរសធម៌ ដ៏ធំផងដែរ គឺបានជួយ អ្នករងគ្រោះ ដោយសារ គ្រោះធម្មជាតិ នៅ ប្រទេស ភីលីពិន ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ dosomething