CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក បើកការចរចា ពិតប្រាកដជាមួយ កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ មន្រ្តីសេតវិមាន អាមេរិក បាននិយាយនៅថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែមេសាថា រដ្ឋបាល
របស់លោក ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបើកការចរចារ ពិតប្រាកដ និងគួរឲ្យ ជឿជាក់បាន
ជាមួយសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬកូរ៉េខាងជើង ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៣ ដោយ
ស្រង់សម្តីអ្នក នាំពាក្យ សេតវិមានអាមេរិក លោក ចូស អឺននេស ដែលបានបញ្ជាក់ ជាថ្មីចំពោះការ
ប្តេជ្ញា របស់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ទៅលើការដកសព្វាវុធ នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដើម្បី
ឆ្លើយតបទៅនឹងការ ផ្តល់កិច្ចពិភាក្សាថ្មីៗ របស់កូរ៉េខាងជើង រួមជាមួយនឹង បុរេលក្ខខណ្ឌមួយចំនួន។

លោកបានប្រាប់បណ្តាអ្នកសារព័ត៌មាន នៅមូលដ្ឋានទ័ពអាកាស ក្នុងរដ្ឋ ប៊ូស្តុនថា «សហរដ្ឋអាមេរិក
ធ្លាប់បានបើក កិច្ចចរចា ត្រឹមត្រូវ និងពិតប្រាកដ ដែលបានចាប់ផ្តើម អនុវត្តន៍ចាប់តំាងពី ខែកញ្ញា ឆ្នាំ
២០០៥ ក្នុងសេចក្តីថ្លែង នៃ កិច្ចចរចា ៦ភាគីផងដែរ»។

លោកបន្តថា «វាជាដំណើរដែលត្រូវការការចុះហត្ថលេខាច្បាស់លាស់ពីរបបកូរ៉េខាងជើង ហត្ថលេខា
ច្បាស់លាស់នោះ យើងមិនដែលបានឃើញ ជាយូរណាស់មកហើយ ក្នុងការបង្កើនកាតព្វកិច្ច របស់
ពួកគេក្នុងឆាក អន្តរ ជាតិ និងការរក្សាបានការប្តេជ្ញា ដើម្បីបញ្ចប់កម្មវិធី អាវុធនុយក្លេអ៊ែរ របស់កូរ៉េ
ខាងជើង»។

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការការពារ ដែលពោរពេញដោយអំណាច របស់កូរ៉េខាងជើង កាល
ពីថ្ងៃ ព្រហស្បតិ៍ បានជំរុញឲ្យរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុង សេអ៊ូល បញ្ឈប់ការ
ឈ្លានពាន ខណៈមានលក្ខខណ្ឌ មួយចំនួន ដើម្បីស្តារមកវិញ នូវការចរចា ក្នុងចំណោម ភាពតានតឹង
នៅ ឧបទ្វីបកូរ៉េនេះ។

ជាមួយគ្នានោះដែរ គណៈកម្មាធិការនោះ បានទាមទារឲ្យភាគីសម្ព័ន្ធមិត្តទំាងពីរ អាមេរិក និងកូរ៉េខាង
ត្បូង ត្រូវ សុំទោសឲ្យបានពេញទី ចំពោះការឈ្លានពាន របស់ពួកគេ ហើយត្រូវអះអាងថា មិនអនុវត្ត
ល្បែងសង្រ្គាម នុយក្លេអ៊ែរ ដើម្បីទុកគម្រាមកំហែង កូរ៉េខាងជើងឡើយ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ