CamNews

តារា 

មាស សុខសោភា ចេញទៅ សម្តែង​នៅបារាំងនៅល្ងាច នេះ

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា នៅរល្ងាចថ្ងៃនេះ និងឃ្លាតចាកពីទស្សនិកជន ពុកម៉ែបងប្អូន មួយរយៈពេល ដោយសារតែនាងត្រូវចេញទៅសម្តែង នៅប្រទេសបារាំង ប្រមាណជាកន្លះ ដោយការចេញទៅសម្តែងនេះ គឺនាងរួមដំណើរជាមួយ តារាសម្តែងកំពុងតែមានប្រជាប្រិយភាព លោក ជួប ច័ន្ទកក្កដា ហៅ កញ្ញា រ៉ូលីន ផងដែរ ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃ ទី៨ ខែតុលា ឆ្នាំ២០១៤ លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹង ថា តារាចម្រៀង មាស សុខសោភា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញទៅដំណើរ ទៅសម្តែង នៅប្រទេសបារាំង នៅរសៀលថ្ងៃនេះ ជាមួយតារាចម្រៀង និងជាតារាកំប្លែង លោក ជួប ច័ន្ទកក្កដា ហៅ កញ្ញា រ៉ូលីន ។

លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹងបន្តទៀតថា "នៅក្នុង ដំណើរចេញ ទៅសម្តែងលើកនេះ ក៏មិនខុសពីលើកមុនដែរ ព្រោះថា អាភា គេចេញទៅសម្តែងលើកនេះ គឺនាំម្តាយទៅដើរកម្សាន្ត ដូចមុនៗ ដែរ បើទោះជាការសម្តែងនោះ មានរយៈពេលប្រមាណ តែកន្លះខែទៅ២០ថ្ងៃក៏ដោយ ក៏ប្អូនខ្ញុំខំឆ្លៀតពេល នាំម្តាយដើរលេងដែរ នេះជាកាតព្វកិច្ច សម្រាប់ ពួកខ្ញុំក្នុងនាមជាកូន" ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh