CamNews

កីឡាអន្តរជាតិ 

ក្រុមល្បីខ្លាំង Bayern Munich ត្រូវ VfL Wolfsburg លត់យ៉ាងអាម៉ាសជាទី​បំផុត ដល់ទៅ ៤ ទល់ 1​ (វីដេអូ)

ព័ត៌មានកីឡា ៖ ព្រឹត្ដិការណ៍ប្រកួត​កាលពីព្រឹកមិញ ក្នុងរដូវកាលពានរង្វាន់ League របស់ប្រទេស​អាល្លឺម៉ង់​​បានធ្វើឲ្យមានការភ្ញាក់ផ្អើល​ជាខ្លាំង ខណៈដែលក្រុមខ្លាំងម្ចាស់តំណែងកំពូលក្នុងតារាង​ បានត្រូវ​ក្រុម​​បន្ទាប់​ ស៊ីផុយ រហូតដល់ដល់ ៤ គ្រាប់ ទល់នឹង ១ គ្រាប់។ 

ក្រុម Bayer Munich ល្បីថា​ជាក្រុមខ្លាំងក្នុងតំបន់ទឹកដីអាល្លឺម៉ង់ ហើយជាម្ចាស់តារាងកំពូលផងដែរ ក្នុងរដូវ​​កាលនេះ ប៉ុន្ដែបែជាត្រូវ​ក្រុម បន្ទាប់តំណែង បំបាក់យ៉ាងអាម៉ាស បំផុតរហូតដល់​ ៤ គ្រាប់ ហើយក្រុ​មអាច​រកបានត្រឹមតែមួយគ្រាប់វិញប៉ុណ្ណោះ ។​ ហេតុការណ៍ដែលស្មានមិនដល់មួយនេះ បានកើតមានឡើងក្នុង​​ទី​ធ្លាបរិវេណកីឡរដ្ឋាន Volkswagen ។ 

ក្រុមដែលអាចកាច់បំបាក់ ម្ចាស់តារាងកំពូលនេះ បានឈ្មោះថា VfL Wolfsburg ដែលបច្ចុប្បន្ន ក្រុមឈជើង​ក្នុងតំណែងទី ២ បន្ទាប់ Bayer Munich ក្នុងតារាង ។ 

VfL Wolfsburg បានចាប់ផ្ដើមរកពិន្ទុបាននៅនាទីទី ៤, ៤៥ ដោយកីឡាករ Bas Dost និង នាទីទី ៥៣, ៧៣ ដោយកីឡាករ De Bruyne ។ ចំណែក ក្រុម​ Bayer Munich វិញអាចរកបានត្រឹមតែ​ ១ ពិន្ទុ ប៉ុណ្ណោះ នៅនាទីទី ៥៥ ដោយកីឡាករ​ Bernat​ រហូតដល់ចប់ការប្រកួត។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News VfL Wolfsburg​ Bayern Munich