CamNews

កីឡាអន្តរជាតិ 

ថៃ បំបាក់ម៉ាឡេស៊ី ២-០ ក្នុងទឹកដី ប៉ុន្ដែមិនអាច​ លើកពាន Suzuki Cup ឡើយ ( Video )

ភ្នំពេញ៖ សម្រាប់ការប្រកួត វគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ បាល់ទាត់ ដ៏ធំប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ដែលគេឲ្យ ឈ្មោះថា AFF Suzuki-Cup កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រុមម្ចាស់ផ្ទះថៃ បានធ្វើឲ្យពហុកីឡដ្ឋាន Rajamangala National Stadium ក្នុងទីក្រុងបាងកក កក្រើកយ៉ាងខ្លាំង ក្រោយបំបាក់ក្រុម ភ្ញៀវម៉ាឡេស៊ី ដោយលទ្ធផល បច្ចេកទេស ២-០ ។

ជ័យលាភីក្នុងទឹកដីខាងលើនេះ ក្រុមបាល់ទាត់ជម្រើសជាតិថៃ នៅមិនទាន់មាន ឱកាសលើកពាន AFF Suzuki-Cup ឆ្នាំ២០១៤ នេះភ្លាមៗនោះទេ ព្រោះត្រូវរង់ចាំអ៊ុត លទ្ធផលមួយប្រកួតទៀត ដែលនឹងត្រូវធ្វើការប្រកួត នៅលើទឹកប្រទេស ម៉ាឡេស៊ី វិញម្ដង ។

ចំពោះលទ្ធផលក្នុងជំនួប វគ្គផ្ដាច់ព្រ័ត្រ ជើងទី១នេះ ថៃ បានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើក្រុម ម៉ាឡេស៊ី ប៉ុន្ដែក្នុងការប្រកួតងទី១ ក្រុមទាំង២ មិនមានឱកាស វាយបំបែកពងមាន់ដូចគ្នា ។ លុះចូលដល់តង់ទី២ ក្រុមកីឡាករថៃ បានបង្កើនការវាយ សម្រុកកាន់តែខ្លាំង រហូតដល់នាទីទី៧១ ទើបកីឡាករ Charyl Chappuis រកបានគ្រាប់បាល់នាំមុខ ១គ្រាប់ មុននឹងកីឡាករ Kroekrit Thaweekarn បន្ថែមមួយគ្រាប់ទៀត ដើម្បីយកឈ្នះ លើក្រុមម៉ាឡេស៊ី ២-០តែម្ដង ។

គួរបញ្ជាក់ថា ការប្រកួត វគ្គផ្ដាច់ព្រ័ត្រជើងទី២ ដែលត្រូវធ្វើនៅលើទឹកដី ប្រទេសម៉ាឡេស៊ី នាពេលខាងមុខនោះ ប្រសិនបើក្រុមជម្រើសជាតិថៃ បន្ដយកឈ្នះលើក ក្រុមម៉ាឡេស៊ីទៀតនោះ ថៃ នឹងក្លាយជាជើងឯកពាន AFF Suzuki Cup ឆ្នាំ២០១៤នេះតែម្ដង ប៉ុន្ដែបើចាញ់ ហើយចាញ់ដាច់ វិញនោះ ថៃត្រូវប្រឈមនឹងការ ឈរនៅត្រឹម ជើងឯករងប៉ុណ្ណោះ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Thai Malaysia AFF Suzuki Cup 2014