CamNews

ភាពយន្ត 

Tom Cruise អាចនឹងរួមគ្នា ជាមួយ Brad Pitt ថតរឿងថ្មី ដែលទាក់ទង និងឡាន

ប្រហែលជា ទស្សនិកជន អាចនឹងបាន លឺអំពី ដំណឹងល្អ ក្នុងពេល ឆាប់ៗនេះ ហើយដែល វាគឺជា ដំណឹងល្អ មួយសំរាប់ ទស្សនិកជន ដែលចូលចិត្ត និងគាំទ្រ Tom Cruise និង Brad Pitt ។

Brad Pitt, Tom Cruise reunion in races for life 1

បានយោងទៅ តាមប្រភព ព័ត៌មាន Hollywood Reporter បានអោយដឹង ថា Brad Pitt និង Tom Cruise កំពុងតែ ពិភាក្សាគ្នា អំពីការ រួមដៃគ្នា ដែលថតរឿង ទាក់ទងនិង ការប្រណាំងឡាន ដែលមានឈ្មោះថា Go Like Hell ។ តាមពិតទៅ Tom Cruise ធ្លាប់ថត រឿងនេះ ម្តងរួច មកហើយ​ ក្នុងឆ្នាំ ២០០៩ តែត្រូវ ពន្យាពេល ដោយសារតែ បញ្ហាមួយ ចំនួនរហូត មកដល់ ពេលនេះ ។ Tom Cruise នឹងសំដែង ជាតួ Carroll Shelby ដែលជាវិរបុរស ក្នុងការច្នៃ ម៉ូតឡាន អូតូ របស់អាមេរិច ។ Carroll ក៏ត្រូវបាន គេដឹងថា ជាអ្នក ប្រណាំងឡាន មួយរូបដ៏ ល្បីផងដែរ ។ Carroll Shelby បានទទួល មរណភាព  ក្នុងឆ្នាំ ២០១២ ។

Brad Pitt reunites Tom Cruise in 3 races to life

ប្រសិនបើ Brad Pitt យល់ព្រម សំណើរ នៃការថត រឿងនេះនោះ Tom Cruise និង Brad Pitt នឹងត្រូវ ក្លាយជា គូប្រជែងគ្នា ក្នុងនាមជាឡាន Ferrari និង​ Ford ៕ 

Brad Pitt, Tom Cruise reunion in 6 races to life


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star movie entertainment actor brad pitt tom cruise car carroll shelby