CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង គម្រាមចាត់ វិធានការក្តៅ ប្រឆាំងទណ្ឌកម្ម យូអិន

ព្យុងយ៉ាង៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី០៩ ខែមីនា
ឆ្នាំ ២០១៣ នេះថា សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានគម្រាមនៅ ថ្ងៃនេះថា ខ្លួន
នឹងចាត់ វិធានការ ធ្ងន់ធ្ងរបំផុត ដើម្បីឆ្លើយតប ចំពោះការដាក់ទណ្ឌកម្ម របស់ អង្គការសហប្រជា
ជាតិ មកលើ ប្រទេស កុម្មុយនិស្ត មួយនេះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានដកសម្រង់សម្តីអ្នកនាំពាក្យ ក្រសួងការបរទេស របស់
ខ្លួនថា “ពិភពលោកនឹង មើលឃើញយ៉ាងច្បាស់ថា អ្វីដែលក្រុមប្រឹក្សា សន្តិសុខបានធ្វើ មកលើប្រទេស
កូរ៉េ ខាង ជើង នោះ នឹងក្លាយជាការ ជំរុញប្រទេសនេះ ឲ្យក្លាយជារដ្ឋផ្ទុកទៅ ដោយអាវុធ នុយក្លេអ៊ែរ
និង ការបាញ់ បង្ហោះ ផ្កាយរណប ហើយវាក៏ជាលទ្ធផល នៃឥរិយាបទ របស់អាមេរិក ក្នុងជម្រុញឲ្យមាន
ដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខ នោះផងដែរ។”

នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះក៏បានបញ្ជាក់ផងដែរថា “នយោបាយដ៏ គឃ្លើនរបស់ អាមេរិក
បាន ជំរុញឲ្យ កូរ៉េខាងជើង សម្រេចធ្វើតែសសាកល្បង អាវុធនុយក្លេអ៊ែរ សម្រាប់ កិច្ចការពារខ្លួន។

ចំពោះការដាក់ ទណ្ឌកម្ម ពីសំណាក់អង្គការ សហប្រជាជាតិនោះ គ្រាន់តែ ទទួលបានលទ្ធផល មក
វិញនូវការ បង្កើនល្បឿន បរិមាណ និង គុណភាពទៅលើអាវុធ នុយក្លេអ៊ែរ របស់កូរ៉េខាងជើង លើក
ពីអ្វីដែលគេរំពឹងទុកតែប៉ុណ្ណោះ។”

គួរបញ្ជាក់ផងដែរថា នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានមើលងាយ យ៉ាងខ្លាំងទៅដល់ សហគមន៍
អន្តរជាតិនេះ បានកើតឡើង បន្ទាប់ពីការធ្វើតេស្ត សាកល្បងអាវុធនុយក្លេអ៊ែរ ទទួលបានជោគជ័យ
ទាំង ៣លើកធំ កាលពីឆ្នាំ ២០០៦, ២០០៩ និង ចុងឆ្នាំ ២០១២ កន្លង ទៅនេះ ហើយទណ្ឌកម្ម ពីអន្តរ
ជាតិ ហាក់បីដូចជា គ្មានប្រសិទ្ធភាពបន្តិចសោះ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ