CamNews

ភាពយន្ត 

អ្នកគាំទ្ររឿង Divergent ខឹងសម្បារពេល គេថាជារឿងចំលងពី​ The Hunger Games

ក្នុងរឿង ហូលីវូដជាច្រើន មានតួសំដែង និងសាច់រឿង ស្រដៀងគ្នា តែយើងមិនអាច និយាយថារឿង នោះជារឿង ដែលចំលងគ្នា ពីរឿងមួយ ទៀតឡើយ ។ ជាក់ស្តែង ថ្មីៗនេះ រឿងហូលីវូដ ថ្មីមួយដែល ត្រៀមនឹង ចាក់បញ្ចាំង ក្នុងពេល ខាងមុខនេះ គឺ Divergent ត្រូវបានគេ ចោទថា ចំលងសាច់រឿង ពី The Hunger Games ធ្វើអោយ អ្នកគាំទ្រ ខឹងសម្បារ យ៉ាងខ្លាំង ។

Fans angry at "Divergent" was called "The Hunger Games" new 1

រឿងថ្មីក្នុងឆ្នាំ ២០១៤ Divergent គឺជារឿងមួយ ដែលថតឡើង ដោយយក សាច់រឿង ពីសៀវភៅ រឿង ប្រលោមលោក បែបយុវវ័យ ដូចរឿង Hunger Games ដូចគ្នា ។ គេនាំគ្នា ចោទថារឿង Divergent បាន សរសេរ សាច់រឿងលំនាំ តាមរឿង The Hunger Games ដែលធ្វើអោយ អ្នកគាំទ្រ Divergent ចេញមុខ មកបកស្រាយ ។ អ្នកគាំទ្រ Divergent បាននិយាយថា " បើទោះបីជា Divergent ជារឿងបែប យុវវ័យ ហើយមាន តួស្រី (Tris) ដែលស្រដៀងនិង Katnis របស់ The Hunger Games ថែមទាំង ការប្រឆាំង នូវរបប ផ្តាច់ការ និងការពារគ្រួសារ និងមនុស្សដែល ខ្លួនស្រឡាញ់ ដូចក្នុង The Hunger Games ក៏ដោយ ក៏យើងមិន​អាច និយាយថា រឿងនេះចំលង ពី The Hunger Games បានដែរ ព្រោះរឿងប្រភេទនេះ តួប្រភេទនេះ មានច្រើនណាស់ ។

Fans angry at "Divergent" was called "The Hunger Games" new version 2

Fans angry at "Divergent" was called "The Hunger Games" new version 3

ទស្សនិកជន បានលើក ឧទាហរណ៍ អំពី Batman និង Spiderman ដែលសុទ្ធសឹងតែ ជាមនុស្សធម្មតា ហើយស្លៀកពាក់ បិទបាំង អត្តសញ្ញាណខ្លួន ដើម្បីជួយ មនុស្សដូចគ្នា តែយើងក៏ មិនអាចនិយាយថា Spiderman ចំលងពី Batman បានដែរ ។ យើងនៅមិន ទាន់ដឹងថា សាច់រឿង Divergent ស្រដៀងទៅ និង The Hunger Games យ៉ាងណា នោះទេ ដែលយើង និងរង់ចាំ ទស្សនានៅ ខែឧសភា ខាងមុខ នេះឯង ៕

Fans angry at "Divergent" was called "The Hunger Games" new version 4

Fans angry at "Divergent" was called "The Hunger Games" new version 5


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star movie entertainment hollywood divergent the hunger games