ព័ត៌មានកីឡា៖ Chelsea ត្រៀមកញ្ចប់ថវិការ យ៉ាងធំសម្បើម ដើម្បីចេញថ្លៃយកកីឡាករ ខ្សែការពារក្រុមជម្រើសជាតិ អាល្លឺម៉ង់ ក្រោយពីដឹងថា មានកីឡាករមានតម្រុយជាមួយ Man United ។
ខ្សែការពារក្រុមជម្រើសជាតិ អាល្លឺម៉ង់ លេងឲ្យក្រុម Borussia Dortmund ឈ្មោះថា Mats Hummelsកំពុង តែមានការតាមប្រមាញ់ពីក្រុមធំៗនៅក្នុង ប្រទេសអង់គ្លេស ហើយ ខណៈដែលក្រុម ២ ត្រូវបានគេស្គាល់ច្បាស់គឺមាន Man United នឹង Chelsea ។ ប៉ុន្ដែទំនាក់ទំនងក្រុមទាំង ២ ចំពោះកីឡាករ Man United មានភាពស្និតស្នាលច្រើនជាង ពីព្រោះក្រុម បានសម្រេចចិត្ដថា និងតាមដេញថ្លៃយកកីឡាករ ម្នាក់នេះនារដូវកាលក្រោយនេះហើយ ។ ចំណែក Chelsea ទើបតែហើបមុខពេលក្រោយ ខណៈដែលដំណឹងនៃការសម្រេច របស់ Man United បានត្រូវបែកធ្លាយចុះផ្សាយ ។
យោងតាមការចុះផ្សាយកន្លងមក Man United ហ៊ានឲ្យតម្លៃខ្លួន Mats Hummels ដល់ទៅ ៣៥ លានផោន ចំណែកឯ Chelsea វិញគឺ ក៏ហ៊ានដល់ទៅ ៣៧ លានផោនផងដែរ ហើយម្យ៉ាងវិញទៀតក្រុម អាងមុខមាត់ក្រុមនៅក្នុង ជួរតារាង Premier League ដែលកំណពុងតែឡើងចានទៀតផង។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Metro