ចិន៖ តាមការអោយដឹងពីគេហទំព័រ chinadaily ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា
ផ្ទះមួយខ្នងដ៏ធំស្កឹមស្កៃ នៅតែបន្ដឈចំកណ្ដាលផ្លួវធំ ចូលទៅកាន់ទៅរួមខេត្ដដដែល ខណៈ
ផ្លូវត្រូវបានគេអភិវឌ្ឍន៍រួចរាល់ហើយ។
ប្រភពដដែលបានបន្ដទៀតថា ផ្ទះដែលត្រូវបានរដ្ឋាភិបាលវាយចោលមួយចំហៀងនេះ គឺ
ជាកម្មសិទ្ធរបស់ប្ដីប្រពន្ធចំណាស់ពីរនាក់ គឺលោក Luo Baogen ដែលមានទីតាំងស្ថិតនៅ
តំបន់ Wenling ជិតទីរួមខេត្ដ Zhejiang ប្រទេសចិន។
លោក Luo Baogen បាននិយាយថា គាត់មិនព្រមចាកចេញពីទីកន្លែងនេះ ព្រោះរដ្ឋាភិបាល
អោយសំណងមកគាត់មិនគ្រប់គ្រាន់ ពោលគឺផ្ទះនេះ គួរតែបានសំណងយ៉ាងហោចណាស់
ក៏ ៨,០០០ផោនដែរ។ រដ្ឋាភិបាលមានចំណាត់ការយ៉ាងណានោះ យើងនឹងដឹងនៅពេល
ក្រោយទៀត៕
ដោយ៖ មឿន
ប្រភព៖ chinadaily