ភ្នំពេញ ៖ កាលពីពេល ២ទៅ ៣ ថ្ងៃកន្លងផុតទៅមានទង្វើរបស់មនុស្សភេទទី៣ ជាជនជាតិវៀតណាម ដែលបានយកឧបករណ៍ទៅឆក់ក្មេងប្រុសកូនរបស់ពលរដ្ឋខ្មែរ អាយុទើបតែ២ឆ្នាំ បណ្តាលឲ្យផ្ទុះការរិះគន់ និងក្តៅក្រហាយពេញបណ្តាញ Facebook ហើយក៏ធ្វើឲ្យមហាជនក្តៅក្រហាយយ៉ាងខ្លាំងចំពោះករណីនេះ ។
ដោយយោងតាមទៅឃ្លឹបវីដេអូដែលភេទទីបីបានធ្វើទារុណកម្មក្មេងប្រុសនោះពិតជាធ្វើខ្លោចចិត្តតែម្តង រហូតមានទស្សនាជាច្រើនស្រក់ទឹកភ្នែកថែមទៀតផង ។
គួរបញ្ជាក់ឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពីជាង ២ ខែមុនមកម្ល៉េះស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែទើបតែធ្លាយនៅប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការបញ្ចេញ Video នៃសកម្មភាពប្រើអំពើហិង្សាទៅលើក្មេងប្រុសដ៏កំសត់រូបនេះ តាមបណ្តាញសង្គម Facebook ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលលេង Facebook ចេញមកថ្កោលទោលយ៉ាងខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមចាប់ជនដៃដល់រូបនេះផង ។
ជាងនេះទៅទៀត ករណីក្មេងត្រូវខ្ទើយវៀតណាមឆក់ ល្បីខ្លាំងដល់ក្រៅប្រទេសទៀត រហូតមានគេហទំព័រមួយនៅប្រទេសវៀតណាមបានចុះផ្សាយពីរឿងនេះថែមទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14