CamNews

កីឡាអន្តរជាតិ 

រដ្ឋា​ភិបាល​ប្រទេស​ក្រិច​​ប្រ​កាស​ឲ្យ​ផ្អាក​ការ​ប្រ​កួត​​ជា​បន្ទាន់ ខណៈ​ពេល​មាន​ការ​ស្លាប់​កើត​ឡើង

យោងតាមភ្ញាក់ងារព័ត៌មាន ប៊ីប៊ីស៊ី បានឲ្យដឹងថា រដ្ឋាភិបាលប្រក្រិច បានប្រកាសជាសាធារ​ណ៍ថា​ ការ​ប្រកួត​កីឡា​បាល់​ទាត់ក្នុងប្រទេស ត្រូវពន្យាពេលជាបន្ទាន់ ខណៈដែលមានការប៉ះ​ទង្គិ​ច​ដ៏​ខ្លាំង​ក្លា​មួយ​កើត​ឡើង​ចំពោះ​ទស្សនិក​ជន​ នៅក្នុងពហុកីឡរដ្ឋាន ធ្វើឲ្យមានរបួសស្លាប់​បាត់បង់ជីវិតនៅមន្ទីពេទ្យ។

Kostas Katsoulis​ វ័យ ៤៦ បានស្លាប់បាត់បង់ជីវិតក្នុងមន្ទីពេទ្យ ដោយដាច់សរសៃឈាម​ក្នុងខួរក្បាល់ រយៈ​ពេល​ពីរ​សប្ដាហ៍​បន្ទាប់ពីប៉ះទង្គិចជាមួយនឹងទស្សនិកជនដូចគ្នា ខណៈបំណែង​ចែកការប្រកួតត្រូវធ្វើឡើង លើកទី ៣ នៅ Crete​ ។

ជនសង្ស័យ ៤ នាក់ត្រូវបានទទួលការចោទប្រកាន់ពីបទប៉ុនប៉ងសម្លាប់​ ដោយឡែកយោងទៅតាម​ការ​ដឹង​ឮ​កន្លង​មក​ កាលពីការប្រកួតកីឡានៅថ្ងៃទី ១៥ កញ្ញា មកម្ល៉េះ។

ជា​​ការបង្ហាញពីភាពទុកសោកនេះ រដ្ឋាភិបាល បានប្រកាសឲ្យមានការផ្អាកជាបណ្ដោះអាសន្ន ទាំង បាល់ទាត់ បាល់​បោះ​ និង បាល់ទះ ។ 



ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News football Greec Kostas Katsoulis​