ព័ត៌មានកីឡា៖ Chelsea បានសម្រេចមហិច្ឆិតារបស់ខ្លួន លើកពាន Capital One Cup យ៉ាងរីករាយ ដោយស្ថិតក្រោមការដឹកនាំ របស់ លោក Jose Mourinho ហើយក៏ជាលទ្ធផលជោគជ័យលើកទី ១ ផងដែរ សម្រាប់ការគ្រប់គ្រងនេះ ។
ស្ថិតក្រោមការប្រយុទ្ធ យ៉ាងស្វិតស្វាញរបស់ក្រុម Chelsea បានផ្ដួល Tottenham ឲ្យដួលយ៉ាងស្អាតនៅវគ្គប្រកួតផ្ដាច់ព្រ័ត្រ Capital One Cup កាលពីយប់មិញ ត្រឹមពិន្ទុ ២ ទលនឹង ០ ដោយកីឡាករ John Terry នៅនាទីទី ៤៥ និង Diego Costa នាទីទី ៥៦ ។
ពានរង្វាន់ បី សំខាន់ៗសម្រាប់ការប្រកួតរបស់ក្រុមបាល់ទាត់អង់គ្លេស ត្រូវបាន Chelsea គ្រប់គ្រងមួយបាត់ហើយ នៅសល់ពីរ ទៀត ខណៈដែល មួយក្នុងចំណោមទាំងពីរនោះ (Premier League ) ក៏ទំនងជា Chelsea មានក្ដីសង្ឃឹមច្រើន ព្រោះពេលនេះ ក្រុមកំពុងតែ កាន់កាប់ដំណែងជាម្ចាស់កំពូល តារាង លើស Man City ដល់ទៅ ៥ ពិន្ទុ ។
គូសបញ្ជក់ឲ្យដឹងថា នេះគឺជាជោគជ័យលើកទី ១ សម្រាប់ Jose Mourinho នៃពេលវេលារបស់គាត់នៅ Chelsea ចាប់តាំងពីឆ្នាំ ២០១៣ ក្នុងឱកាសការប្រកួត ២ លើក ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី