CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង កុងជាមួយនឹង ម៉ិចសិក រឿងនាវាដឹកទំនិញ ខណៈ UN ឈរជើង នៅខាងប្រទេសម៉ិចសិក

ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងចើង បានចោទប្រកាន់ ប្រទេសម៉ិចសិក នៃការកាន់កាប់ខុសច្បាប់ នាវារបស់ ខ្លួនបន្ទាប់ពីចាប់ឃាត់ទុកបាន ក្រោយពីនាវាខាងលើនេះ បានជាប់កឿងកាលពីអំឡុងឆ្នាំកន្លងទៅនេះ ។


ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ដកស្រង់សេចក្តីថ្លែងការណ៍ ពីរដ្ឋាភិបាល ព្យុងយ៉ាង កូរ៉េខាងជើង អោយដឹងថា នាវារបស់ខ្លួនឈ្មោះ Mu Du Bong គឺជានាវាពាណិជ្ជកម្មស្របច្បាប់ ហើយការចាប់បង្ខាំងទុកលើកនេះ​គឺ ជា ទំនោរនៃការរំលោភ អធិបតេយ្យភាព កូរ៉េខាងជើង ផ្ទាល់តែម្តង ។ ប៉ុន្តែ បើតាមការគូសបញ្ជាក់អោយ ដឹង ពីអ្នកជំនាញអង្គការ សហប្រជាជាតិ អោយដឹងថា នាវាខាងលើ គឺជារបស់ នាយកដ្ឋានគ្រប់គ្រងដែន ទឹកប្រទេសកូរ៉េខាងជើង ខណៈនាវាមួយគ្រឿងនេះ គឺជាប់ឈ្មោះក្នុងបញ្ជីស្បែកខ្មៅ របស់អង្គការសហប្រ ជាជាតិ ។


របាយការណ៍ បញ្ជាក់បានថា កាលពីអំឡុងខែ កក្កដា ឆ្នាំ ២០១៣ នាវាមួយគ្រឿង របស់កូរ៉េខាងជើង ត្រូវ បានរឹបអូសនៅក្នុងប្រទេស ប៉ាណាម៉ា បន្ទាប់ពីសព្វាវុធចម្បាំង ពី   សម័យសហ​​  ភាពសូវៀត ត្រូវបានរក ឃើញថាបានលាក់ទុកនៅពីក្រោម បាវស្ករ ។ គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ គឺហាមមិនអោយនាំយកសព្វាវុធទៅកាន់កូរ៉េខាងជើង ។ ក្រុមដំណោះស្រាយដែលត្រូវបានអនុម័តបន្ទាប់ ពីរដ្ឋាភិបាល កូរ៉េខាងជើង​ ធ្វើការតេស្តិ៍សាកល្បង អា វុធ     នុយក្លេអ៊ែ រ អំឡុង ឆ្នាំ  ២០០៦ និង អំឡុងឆ្នាំ ២០០៩ រាល់ការនាំចេញសព្វាវុធ ធន់តូច ធន់ធំ ក្នុងទ្រង់ទ្រាយតូច ឬធំក៏ដោយ គឺត្រូវបានហាមមិនអោយ នាំចូលទៅក្នុងប្រទេស កុម្មុនីស្តក្នុងទឹកដី តំបន់អាស៊ីមួយនេះ កូរ៉េខាងជើង ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news South korea North korea US Military Drill Kim Jong Un