ក្នុងរាត្រីនៃពិធីបុណ្យមួយ មានព្រះសង្ឈ១អង្គ កំពុងសម្តែងធម៌ទេសនាហើយ នៅមានកម្មវិធី
សិល្បៈដូចជារាំវង់ , អាយ៉ៃឆ្លើយឆ្លង , បញ្ចាំងវីដេអូ ...បន្ទាប់ពីបញ្ចប់ធម៌ទេសនា ។ ប៉ុន្តែព្រះ
សង្ឈបាន សម្តែងធម៌ទេសនាចេះតែយូរទៅៗ ដើម្បីតម្រែតម្រង់ដល់លោកតា លោកយាយ ។
ទន្ទឹមនឹងនោះ ដែរមានយុវជនមួយចំនូនមានការធុញទ្រាន់ ព្រោះពួកគេចង់មើលសិល្បៈ រួចក៏
នាំគ្នាយកឬស្សីវែងមួយដើម ទៅចាក់គូទព្រះសង្ឈ តាមប្រឡោះរនាបពីក្រោមផ្ទះ ។ ពេលនោះ
ព្រះសង្ឈដឹងហេតុការណ៍កញ្ចប់ធម៌ទេសនាភ្លាម ដោយសង្ឈមានដីកាថា"ធម៌ទេសនាអាត្មា បាន
សម្តែងមកនៅពេលនេះចប់តែប៉ុណ្ណោះឯង ព្រោះតែមានខ្មាំងចាក់គូទ អាត្មា អេវំ!"
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke