CamNews

ព័ត៌មានអន្តរជាតិ 

លោកស្រី យីង ឡាក់ ចាយរាងជាមួយ សម្លៀកបំពាក់ កូនចៅចិន

នៅគ្រាដែលបុណ្យចូលឆ្នាំ ប្រពៃណីចិន - វៀតណាម ខិតជិតមកដល់ នៅពេលដ៏ខ្លីខាងមុខនេះ
គេសង្កេតឃើញមានប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា ជាពិសេសជនជាតិខ្មែរដែលជាប់សែ
ស្រឡាយចិន បាននាំគ្នាអបអរសារទរ សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំដែលជាបុណ្យ
ប្រពៃណី ទំនៀមទំលាប់មួយ ដែលគេប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ពីសំណាក់ជនជាតិចិន - វៀត
ណាម ឬ ប្រជាជនទូទាំងពិភពលោក ។

មិនថាតែមន្រ្តីរាជការ ឬ ប្រជាជនសាមញ្ញ ដែលកំពុងតែអបអរ ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន -
វៀតណាម នៅក្នុងប្រទេសខ្មែរនោះទេ សូម្បីតែ នាយករដ្ឋមន្ត្រីថៃលោកស្រី យីង ឡាក់ ក៏បាន
ចូលរួមអបអរសារទរ ក្នុងឱកាសពិធីបុណ្យ ដ៏ធំមួយនេះដូចជា ប្រជាពលរដ្ឋថៃ ដែលជាប់សែ
ស្រឡាយចិនទូទៅផងដែរ ។

ជាក់ស្តែងតាមរយៈ គេហទំព័រទំនាក់ទំនងសង្គម Facebook របស់លោកស្រី យីង ឡាក់ បាន
បង្ហោះរូបថត របស់លោកស្រី ដែលមានរូបសម្រស់ ស្អាតជាមួយសម្លៀកបំពាក់ កូនចៅចិន
ដែលមើលទៅស័ក្តិសមឥតខ្ចោះថា ជនជាតិថៃជាប់សែស្រឡាយចិន ។

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ