CamNews

កីឡាអន្តរជាតិ 

កីឡករ កម្ពុជា ម៉ា វី​រ៉ូ ​ត្រៀម​ខ្លួន​ចូល​ប្រ​កួត​ជា​មួយ​ដៃគូរ​ដល់​ទៅ ១៨ ប្រទេស ម៉ោង ៩ យប់នេះ

ព័ត៌មានកីឡា៖ ស្របពេល ៣ ប្រភេទនៃព្រឹត្ដិការណ៍ទាំង ៧ របស់​កម្ពុជា​បាន​បញ្ចប់​ដោយ​មិន​បាន​ទទួល​មេដាយ​សូម្បីតែមួយ ការចាប់អារម្មណ៍ក៏និងត្រូវងាកមករក កីឡាអត្តពលកម្ម​ និង បោក​ច្របាប់​ វិញ​ម្ដង​ដែលគ្រោងនិង ចាប់​ផ្ដើមការប្រកួត នៅថ្ងៃសៅរ៍ទី ២៧ កញ្ញា នេះហើយ ។ កីឡាករ​ ម៉ា វី​រ៉ូ ដែល​ធ្លាប់​មាន​ប្រវត្ដិ​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ ១ លើវិញ្ញាសារត់ចំងាយ ១០ គីឡូម៉ែត្របុរស និង ត្រូវចូលទៅកាន់ការប្រកួត នៅ ពហុកីឡរដ្ឋាន​ Incheon Asiad Stadium ចម្ងាយ​ ៥០០០ ម៉ែត្រ ជាមួយ​កីឡាករប្រចាំប្រទេសចំនួន ១៨ ដែលការប្រកួតនិត​ត្រូវ​ចាប់​ផ្ដើម​​ នៅ​វេលាម៉ោង​ ៩ យប់ ( ៧ នៅ​ក​ម្ពុជា)។​ ស្របនិងការប្រឈមមុខដៃគូរសុទ្ធតែកីឡាករខ្លាំងៗ ដូច្នោះ​  កីឡាករកម្ពុជា​​បានប្ដេជ្ញា​ថា​ រួប​គាត់​និងខិតខំឲ្យអស់ពីសមត្ថភាព តាមដែលគាត់អាចធ្វើទៅបាន។  ហើយ​សម្រាប់​ការប្រកួត​នេះ​​កម្ពុជា​ពឹងផ្អែកទាំងស្រុង និង ផ្ដល់ទំនុកចិត្ដយ៉ាងខ្លាំងក្លាដល់ការប្រកួត។​



ពហុកីឡរដ្ឋាន Incheon Asiad Stadium

ដោយ៖ អឿ អ៊ុយ
ប្រភព៖ NOCC 

 


Tags: Sport News Athletics Ma viro Asian Game Incheon Asiad Stadium