CamNews

ព័ត៌មានជាតិ 

អាជ្ញាធរអប្សរា នឹងរៀបចំ ពិធិពុទ្ធាភិសេក ព្រះពុទ្ធបដិមា ដែលរងការបាក់បែក នៅថ្ងៃទី២៣តុលា

ភ្នំពេញ ៖ អាជ្ញាធរអប្សរា នឹងរៀបចំពិធីពុទ្ធាភិសេក ដើម្បីអារាធនាព្រះពុទ្ធបដិមាដាក់នៅកន្លែង ដើម្បីវិញ ទុកសម្រាប់ជាទីគោរពបូជាសក្ការៈរបស់ពុទ្ធបរិស័ទ នៅថ្ងៃព្រហស្បត្តិ៍ទី២៣ ខែតុលា ឆ្នាំ២០១៤។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២០ ខែតុលានេះ បានឲ្យដឹងថា "ពិធីនេះនឹង ត្រូវធ្វើឡើង នៅបរិវេណ ប្រាសាទបាយ័ន នៅម៉ោង៦និង៤៥នាទីព្រឹក"។

ពាក់ព័ន្ធនឹងការបាក់បែករូបព្រះពុទ្ធបដិមា នៅក្នុងប្រាសាទបាយ័ន លោកប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរាបានឲ្យដឹង កាលពីពេលថ្មីៗនេះថា លោកបានចុះទៅពិនិត្យ ដោយ ផ្ទាល់ ឃើញថា ព្រះពុទ្ធបដិមា បាក់បែកតែបួនបំណែកប៉ុណ្ណោះ ក្នុងនោះ មានព្រះកេស ព្រះហស្ថ ព្រះភ្នែន និងដងខ្លួនដាច់ចេញពីគ្នា។

ក្រុមជំនាញអភិរក្សថ្មរបស់អាជ្ញាធរអប្សរា បានជួសជុលផ្គុំឡើងវិញ រួចរាល់ដូចដើម ជាស្ថាពរ ហើយ កាលពីថ្ងៃទី១៥ ខែតុលា បន្ទាប់មានស្រ្តីជាជនជាតិញ៉ូវហ្សឺឡែន ឈ្មោះ Vermaat អាយុប្រហែលជា៤០ឆ្នាំ បានវាយបំផ្លាញ កាលពីរាត្រីថ្ងៃទី៩តុលា ឈានចូល ថ្ងៃទី១០តុលា នៅក្នុងប្រាសាទបាយ័ន។ បន្ទាប់ពីមានការហេតុការណ៍នេះ រួចមកស្រ្តីឈ្មោះ Vermaat បានធ្វើដំណើរត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ហើយក៏បាននិយាយ សុំទោស ចំពោះ អង្គការ យូណេស្កូ (UNESCO) ផងដែរ ដែលខ្លួន ធ្វើឲ្យខូចខាតរូបព្រះពុទ្ធបដិមាករ ៕

-​ អាន ៖ ស្រ្តីជនជាតិ ញ៉ូវ សេឡេន សារភាពថា ខ្លួនពិតជាបាន វាយបំផ្លាញរូបព្រះបដិមា នៅប្រាសាទ បាយ័ន ពិតប្រាកដមែន

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh