ព័ត៌មានជាតិ និង អន្តរជាតិ ៖ ស្រ្តីជនជាតិញ៉ូវ សេឡេន ដែលបានចោទ ប្រកាន់ថា បានវាយបំផ្លាញ រូបបដិមា នៅក្នុងប្រាសាទបាយ័ន ក្នុង ប្រទេសកម្ពុជា កាលពីពេលកន្លងទៅនេះ ជាលទ្ធផលនាង បានសារភាពថា ខ្លួនពិតជាបានធ្វើពិតប្រាកដមែន ខណៈពេលដែល នាងបានវិល ដល់ទីកដីស្រុក កំណើតរបស់ខ្លួនវិញ ស្របពេលដែល ហេតុផលតែមួយគត់ ដែលនាង បាន សារភាព ថានាងបាន វាយបំផ្លាញនោះគឺ រូបបដិមា មិនមែនជា "កម្មសិទ្ធ" របស់ប្រាសាទបាយ័ន នោះទេ ។
គួរបញ្ជាក់ថា ស្រ្តីជនជាតិ ញ៉ូវ សេឡេន ដែលជាភ្ញៀវទេសចររូបនេះ មានឈ្មោះថា Willemijn Ver - maat ត្រូវបានអាជ្ញាធរ ប្រទេសកម្ពុជា ធ្វើ ការចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃសុក្រ សប្តាហ៍កន្លងទៅ នេះ ក៏ប៉ុន្តែ ត្រូវបានដោះលែងអោយមាន សេរីភាពវិញ ក្នុងរយៈពេលដ៏ខ្លី ក្រោយ ពី ចាប់ឃាត់ខ្លួន និង សាកសួរ ។ ជាការអះអាង ពីសំណាក់ អាជ្ញាធរប្រទេសកម្ពុជា កាលពីពេលកន្លងទៅនេះ អោយ ដឹងថា ពុំមានភស្តុតាងជាក់លាក់ និង ច្បាស់លាសន់ ណាមួយ អាចបញ្ជាក់បានថា ភ្ញៀវ ទេសចរ Willemijn ជាអ្នកវាយបំផ្លាញ រូបបដិមានោះទេ ក៏ប៉ុន្តែជាលទ្ធផល នៅពេល ដែល នាងបានវិលទៅ ដល់មាតុប្រទេសរបស់នាងវិញ នាងសារភាពអោយដឹងថា នាងពិតជាបានធ្វើពិតប្រាកដ មែនដោយ មានការផ្តល់ជាកិច្ចសម្ភាសន៍ ដល់កាសែត APNZ ។ Vermaat ដែលបាន វិល ត្រលប់ទៅកាន់ទីក្រុង Wellington កាលពីយប់កន្លងទៅនោះ បានសារភាពសុំទោស ទៅដល់អង្គការ Unesco សម្រាប់កំ ហុសឆ្គងរបស់ខ្លួន ក្នុងការវាយបំផ្លាញ ។
- អាន ៖ អាជ្ញាធរអប្សរា បំភ្លឺរឿងស្ត្រី ជនជាតិបរទេស វាយបំផ្លាញ រូបព្រះបដិមា នៅប្រាសាទបាយ័ន
- អាន ៖ អាជ្ញាធរអប្សរា ដោះលែងស្ត្រី ជនជាតិ New Zealand វាយ បំផ្លាញរូបព្រះបដិមា នៅក្នុងប្រាសាទបាយ័ន
គួរបញ្ជាក់ថា ប្រាសាទបាយ័ន ដែលមានវត្តមាននៅក្នុងទីក្រុងបុរាណ ទីក្រុង អង្គរ ត្រូវបានចាត់ចូល ទៅជាតំបន់បេតិកភណ្ឌពិភពលោក ដោយអង្គការ Unesco បញ្ជាក់ បានថា ជា តំបន់បុរាណវិទ្យា ដែលមានសារៈសំខាន់បំផុត នៅអាស៊ីអាគ្នេយ៍ ។ គួររំឭកថា អាជ្ញាធរកម្ពុជា បានធ្វើការចោទប្រកាន់ ថានាង Vermaat បានបំផ្លាញរូបបដិមា បន្ទាប់ពីនាងបានបាត់ខ្លួន នៅក្នុងប្រាសាទអង្គរវត្តពេញមួយ យប់កាលពីយប់ថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ។
សេចក្តីថ្លែងការណ៍ ពីអាជ្ញាធរអប្សរា គូសបញ្ជាក់អោយដឹងថា បុរសជាអ្នកបើកបរ រ៉ឺម៉ក់កង់ បី បាន ស្នើអោយអាជ្ញាធរប្រចាំតំបន់ ចុះជួយជាបន្ទាន់ ដោយស្នើជួយស្វែង រកភ្ញៀវ ជនជាតិ ញ៉ូវ សេឡេន របស់ខ្លួន បន្ទាប់ពីបានបាត់ខ្លួន ពេញមួយយប់ នៅក្នុងប្រាសាទបាយ័ន លុះព្រឹក ឡើងថ្ងៃសុក្រ ទើប គេបានរកនាងឃើញ ។ ភ្លាមៗនោះ ក៏មានការចាប់ឃាត់ខ្លួន និង សាកសួរព័ត៌មានលម្ពិតស្តីអំពីការ បាត់ខ្លួន ខណៈក្រោយមក ក៏ត្រូវបានអាជ្ញាធរដោះលែង ។ ផ្ទុយទៅវិញ ក្នុងរយៈពេលតែប៉ុន្មានម៉ោង បន្ទាប់ មានសេចក្តីរាយការណ៍អោយដឹងថា មានករណីវាយបំផ្លាញ រូបបដិមា នៅក្នុងប្រាសាទបា យ័នផ្ទាល់តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ nzherald