ព័ត៌មានកីឡា៖ Barcelona ទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរសម្រាប់ការបរាជ័យលើកទី ១ របស់គេ ខណៈពេលដៃគូរប្រកួត របស់ខ្លួន Paris St-Germain បោះជំហ៊ានឡើងដល់ចំនុចកំពូលនៃក្រុម F ជាមួយនិងជោគជ័យដ៏គួរឲ្យរំភើបមួយក្នុងរដូវកាល Champions League នេះ។
ក្រុមដែលមានមហិច្ឆិតា មិនធ្លាប់ទទួលស្គាល់ពាក្យបរាជ័យកន្លងមក មុនពេលមកជាន់ទឹកដី Parc des Princes បានបាក់អំនួត នៅពេលដែលអតិតកីឡាករក្រុម Chelsea ឈ្មោះ David Luiz ស៊ុតចូល ១ គ្រាប់នៅនាទីទី ១០ Verratti នៅនាទីទី 26 និងចុងក្រោយ Matuidi នៅនាទីទី 54។ លទ្ធិផលការប្រកួត Paris St-Germain ទទួលជ័យជំនះ ៣ - ២។
ជោគជ័យមួយនេះ សម្រាប់ Paris St-Germain គឺជាលាភធំ ពីព្រោះការប្រកួតក្នុងក្រុម F ខ្លួនបានឡើងដល់ចំនុចកំពូល ដោយ Barcelona ត្រឹមតែលេខ ២ ប៉ុណ្ណោះ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី