ព័ត៌មានកីឡា៖ សំណុំឯកសារមួយចំនួនធំ ត្រូវបានគេប្រមួលបាន ហើយរាយការណ៍ប្រាប់ទៅដល់ FA លើករណី ដៀមដាម ប្រមាថ រើសអើងភេទ លើបុគ្គលិកការងារពេទ្យរបស់ ក្រុម Chelsea ខណៈដែលក្រុមបានធ្វើដំណើរទៅប្រកួតជាមួយ Man United កាលពីខែតុលា ឆ្នាំ ២០១៤ ។
នារីភេទបុគ្គលិកពេទ្យ របស់ Chelsea គឺកញ្ញា Eva Carneiro បានត្រូវក្លាយជាជនរងគ្រោះយ៉ាង ទារុណដោយមានការរើសអើងជេ ប្រមាថពីសំណាក់អ្នកគាំទ្ររបស់ Man United ខណៈដែលក្រុមទាំងពីរ បានជួបមុខគ្នាកាលពីខែតុលា ឆ្នាំ ២០១៤ ។
ពាក្យសម្ដីរបស់អ្នកគាំទ្រ ក្នុងក្ដីបំណងមួយដែលត្រូវបានគេយល់ឃើញជាការមិនសមរម្យ បានលើកឡើងថា " ចូលយកពេលវេលាត្រលប់ទៅវិញ សម្រាប់ប្រុសក្មេងរបស់អ្នកទៅ" ស្រែកទៅឲ្យកញ្ញា ព្រមទាំង ក្រុមការងារ ខណៈដែលកំពុងតែដើ កៀនគំនូសសញ្ញានៃការប្រកួត ។
យោងតាមការអះអាងរបស់ ប៊ីប៊ីស៊ី បានបញ្ជាក់ផងដែរថា ករណីនៃការរើសអើងភេទ បានកើតឡើងជាលើកទី ១៥ ទៅហើយក្នុងរដូវកាលនេះ ដែលបានរាយការណ៍ ព្រមទាំងបញ្ជូនសំណុំឯកសារទៅកាន់ក្រុមភ្នាក់ងារ ប្រឆាំងការរើសអើងផ្លូវភេទ ដើម្បីពង្រឹងតម្លាភាពសម្រាប់ស្ដ្រីក្នុងវិស័យបាល់ទាត់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី & worldsoccertalk