CamNews

កីឡា 

អតីតតារា Chelsea ល្បីជាងនៅក្រុមចាស់ ១០ ដង ខណៈអាចប្រៀបធៀបទៅនឹង Messi និង Ronaldo បាន

ព័ត៌មានកីឡា៖ Mohamed Salah វ័យ ២២ ដែលត្រូវ Chelsea ផ្ទេរជើង ទៅកាន់ក្លឹប  Fiorentina ក្នុងទឹកដី​​អ៊ីតាលីកាលពីដើមឆ្នាំ ២០១៥ បានផ្លាស់ប្ដូរមុខមាត់ថ្មី អូសទាញចំណីអារម្មណ៍របស់ អ្នកគាំទ្រ មិនចាញ់​ Ronaldo និង Messi ឡើយ​ខណៈដែលកីឡាករ ទើបតែចាប់ផ្ដើមការប្រយុទ្ធជាមួយក្រុមថ្មីតែ ៧ ប្រកួត​សោះ​ អាចរកពិន្ទុ បានដល់ទៅ ៦ គ្រាប់ ។ 

ស្ទើតែមិននឹកស្មានដល់ ក្រោយពីមានការអះអាងរបស់ គេហទំព័រកីឡាអន្ដរជាតិមួយបានលើកឡើងថា អតីតខ្សែស្លាប របស់ក្រុម Chelsea ដែលបានផ្ទេរជើងទៅកាន់ទឹកដី អ៊ីតាលី ក្នុងលក្ខខណ្ឌកិច្ចកុងត្រាខ្ចី​ជើង បានធ្វើឲ្យកក្រើក ផ្ទុះឡើង​ នូវប្រជាប្រិយភាព ខណៈដែលកីឡាករទើបតែ ព្រលែងខ្លួនជាមួយ​ក្រុម​ថ្មីក្នុងរយៈពេល​ខ្លីទើបតែ ៧ ប្រកួតប៉ុណ្ណោះតែ អាចរកបានពិន្ទុ ដល់ទៅ ៦ ទៅហើយ ហើយបើគិតទៅដល់ រយៈពេល ក្នុងក្រុមចាស់ កីឡាករបានរកពិន្ទុជូនក្រុមតែ ២ គ្រាប់ ក្នុង ​១៣ ប្រកួត ។ 

ទន្ទឹមនឹងការមើលឃើញដូចនោះផងដែរ​ មិនយូរប៉ុន្មាន ក៏ស្រាប់តែមានការងឿងឆ្ងល់​កើតឡើងជាបន្ដ​បន្ទាប់​ ពីមូលហេតុដែល Chelsea សម្រេចចិត្ដផ្ទេរ កីឡាករម្នាក់នេះចេញ ដោយឡែក កន្លងមក បើ​ស្ទាបស្ទង់មើលការលេងរបស់​កីឡាករ មិនជាអន់ទេ ។ 

Mohamed Salah បានបង្គ្រប់គ្រាប់ទី ៦ របស់កីឡាករកាលពីយប់មិញ ប៉ះជាមួយ Juventus ក្នុងលទ្ធ​ផលជោគជ័យ​ ពិន្ទុ ២ ទល់នឹង ១ ក្នុងវគ្គកួតជម្រុះផ្ដាច់ព្រ័ត្រជើងទី ១ នៃពានរង្វាន់រដូវកាល​ Coppa Italia ដែលធ្វើឡើង ក្នុងទីក្រុង Turin ។  

គូសបញ្ជាក់ឲ្យដឹងផងដែរថា កីឡាករ បានត្រូវស្ថិតក្នុងការសង្កេតយ៉ាងចាប់អារម្មណ៍ពី បណ្ដាអ្នកគាំទ្រ​ក្នុងប្រទេសអ៊ីតាលី ក្រោយពីមានការប្រែប្រួលជាបន្ដបន្ទាប់ រាលការប្រកួត ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals


Tags: Sport News Chelsea Mohamed Salah