ព័ត៌មាកីឡា៖ Barcelona ទទួលមានប្រៀបលើដៃគូរយ៉ាងខ្លាំង ដោយកីឡាករ Lionel Messi រកបានពិន្ទុ ២ គ្រាប់ និង El Haddadi រកបាន ១ គ្រាប់ទៀត ធ្វើឲ្យក្រុមកាន់តែមានថាមពល។
ជំនួបគ្នារវាង Elche ហើយនឹង Barcelona មានភាពវឹកវរជាខ្លាំង រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ទស្សនិកជនអ្នកគាំទ្រ។ ជំហានដំបូងសម្រាប់ការបើកទ្វាទទួល ការប្រកួត មិត្ដិភាព La Liga របស់ក្រុមទាំង ២ នេះ ក្រុម Barcelona បានបំប៉ោងសំណាញ់ទី រយៈកាល ៣ ដង ដោយកីឡាករ Lionel Messi ពីរដង នៅក្នុងនាទីទី ៤២ និង ៦៤ ហើយ El Haddadi មួយដង ក្នុងនាទីទី ៤៦ ជាលទ្ធិផលសម្រាប់ការប្រកួត Barcelona ទទួលបានបានជ័យជំនះ ៣ - ០។
សម្រាប់ការប្រកួតដ៏គួរឲ្យសោកស្ដាយមួយនេះ របស់ក្រុម Elche មិនបានបាក់ទឹកចិត្ដនិងការបរាជ័យឡើយ ដោយស្មារតីក្រុមនៅតែរឹងមាំ ទោះបីសត្រូវខំព្យាយាមវាយសម្រុកខ្លាំងយ៉ាងក៏ដោយ មិនត្រឹមតែប៉ុណ្ណោះ ការបរាជ័យនេះ បានធ្វើឲ្យក្រុមកាន់តែមានកម្លាំងចិត្ដ ដោយឃើញថាកីឡាករទាំងអស់ពិតជារួមគ្នាប្រយុទ្ធរហូតដល់នាទីចុងក្រោយ។ ចំណែកក្រុមជោគជ័យវិញ ពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ហើយត្រៀមខ្លួនប្រយុទ្ធនៅវគ្គក្រោយៗទៀតក្ដីដោយក្ដីសង្ឃឹម។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី