CamNews

តន្រ្តី 

ប៉ុស្ត៍កូរ៉េ KBS បិទមិនអោយចាក់ផ្សាយបទ Bad Girl របស់ Hyori ព្រោះតែជះគំរូអាក្រក់ដូចបទ Gentleman

ប៉ុស្ត៍ទូរទស្សន៍កូរ៉េ KBS បានចេញសេចក្តីប្រកាសថ្មីមួយ ដែលនិយាយអំពីការបិទមិនអោយ
ផ្សាយវីដេអូចំរៀងបទ Bad Girls របស់ Lee Hyori ព្រោះតែជះគំរូអាក្រក់ ដល់ទស្សនិកជន
ដូចបទ Gentleman របស់​ PSY ។



KBS  បានប្រាប់ថា មានឈុតមួយចំនួន  ដែលមិនសមស្រប នឹងធ្វើការចាក់ផ្សាយ ហើយអាច
ជះឥទ្ធិពលដល់ទស្សនិកជន ជាពិសេសទស្សនិកជនដែលមានវ័យក្មេង ។ ក្រុមផលិតកម្មរបស់
Lee   Hyori  កំពុងតែធ្វើការកែប្រែ វីដេអូថ្មីដើម្បីអោយមើលទៅសមរម្យ សំរាប់ការចាក់ផ្សាយ
វិញ ។ ដោយឡែកប៉ុស្ត៍  ២  ធំៗទៀតរបស់កូរ៉េគឺ MBC  និង  SBS បានកំណត់អាយុសំរាប់ការ
ទស្សនាដោយ MBC ដាក់ អាយុចាប់ពី ១៥ ឆ្នាំ និង SBS អាយុចាប់ពី ១២ ឆ្នាំឡើងទៅ​​ទើបអាច
ទស្សនាបាន ៕

 

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment kbiz