ចិន៖ បុរសវ័យចំណាស់ ដែលជាកសិករម្នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ញូនទៅកាន់មន្ទីរ
ពេទ្យភ្លាម ខណៈកសិករចំណាស់នេះ បានធ្លាក់ចូលទៅក្នុងល្បាប់ភក់ដ៏ជ្រៅ នៅកន្លែងធ្វើ
កសិកម្មរបស់គាត់។
ប្រភពពត៌មានពីប្រជាពលរដ្ឋ បានអោយដឹងថា កសិករដែលបានធ្លាក់ចូលទៅក្នុងល្បាប់
ភក់នោះ គឺមានឈ្មោះ Chan Lai មានវ័យ ៦២ឆ្នាំ រស់នៅខេត្ដស៊ីឈាន់ ប៉ែកខាងត្បួងនៃប្រ
ចិន។
លោកតា Chan បាននិយាយក្នុងមន្ទីរពេទ្យថា គាត់ពិតជាមានសំណាងមែន ដែលត្រូវបាន
បងប្អូននិងសាច់ញាតិជួយអោយរស់រៀនមានជីវិត ពីអណ្ដូងល្បាប់ភក់ជម្រៅដល់ទៅ ៩
ម៉ែត្រឯណ្ណោះ។ គាត់បន្ថែមទៀតថា គាត់ធ្លាក់ចុះដោយតែគាត់មានភាពធ្វេសប្រហែស
ខណៈកំពុងតែកាយភក់ចេញនៅក្នុងស្រែមួយរបស់គាត់ ពេលនោះគាត់ក៏បានរអិលធ្លាក់ចុះ
តែម្ដង៕
ដោយ៖ នារី
ប្រភព៖ dailymail