CamNews

កីឡាអន្តរជាតិ 

កីឡាករ David Beckham ​បង្ហាញពី​ទស្សនៈ​ផ្ទាល់​ចំពោះ​ដំណើរ​​ចាក​ចេញ​កីឡាករ Danny Welbeck

ព័ត៌មានកីឡា៖ កីឡាករល្បីប្រចាំប្រទេសអង់គ្លេស David Beckham បានបង្ហាញ​ពី​ទស្សនៈ​ផ្ទាល់​របស់​គាត់​​​លើ​​​ដំណើរ​​ចាក​ចេញ​របស់ Danny Welbeck ពីក្រុម Manchester United ថា វាគឺជា​រឿង​មួយ​គួរ​ឲ្យ​ឈឺ​​ចាប់​​បំ​ផុត​​សម្រាប់ ​Manchester United។

កីឡាករវ័យ​ ២៣ ឆ្នាំដែលបានធ្វើដំណើរឆ្ពោះទៅកាន់ក្រុមថ្មី Arsenal ក្នុងតម្លៃខ្លូន ១៦ លានផោន ត្រូវ​បាន​​មើល​​ឃើញកាចាប់អារម្មណ៍ជាខ្លាំងពីកីឡាករ David Backham ថានេះ​គឺជា​រឿងមួយ​ដែល​គូរ​ឲ្យ​សោក​ស្ដាយ​បំផុត​​របស់​ Man United ប៉ុន្ដែសម្រាប់​លោក Louis van Gaal នៅតែមានទំនុកចិត្ដដដែល ហើយ​​ក៏​យល់​​ច្បាស់​​​នូវ​​អ្វី​ដែល​គាត់​បាន​ធ្វើ​។ បន្ថែមពីលើនេះទៀតគាត់បាននិយាយទៀតថា សម្រាប់​​គាត់ តែងតែ​ព្រួយ​បា​រម្មណ៍​ពីការ​បាត់បង់កីឡាករ វៃឆ្លាតម្នាក់នេះណាស់ ជាក់ស្ដែង ដូចជា​ការ​ចាក​ចេញ​នេះ​​ជាដើម​ គឺ​ជា​រឿង​មួយ​ដែល​សោកស្ដាយបំផុត។ ប៉ុន្ដែ ប្រធាន​ Man United គាត់​ដឹង​ច្បាស់​ណាស់​​នូវ​​អ្វី​​ដែលគាត់​កំ​ពុង​​ធ្វើ​ ហើយ​ការ​​សម្រេច​ចិត្ដនេះ​ គឺ​ជារឿងដែលល្អបំផុត​ សម្រាប់​ក្រុម​របស់​គាត់​។​​ តែ​ចំ​ពោះ​គាត់វិញគឺគិតថា​ Danny Welbeck ​ពិតជាកីឡករម្នាក់ដែលអាច​ជួយ​ Man United ឲ្យ​ក្លឹប​កាន់​តែ​រីក​ចម្រើន តែផ្ទុយទៅវិញ​រឿង​​ល្អ​បែប​នេះ​​បែ​​ជា​​កើត​​ឡើងចំពោះ Arsenal ទៅវិញ។ សម្រាប់​​ការ​​ចូល​​មក​កាន់​​​​របស់ ​Falcao ​ក៏ជារឿង​មួយ​គួរ​ចាប់​អារម្មណ៍​ដែរ​ ហើយនេះគ្រាន់តែជា​ការ​បង្ហាញ​ពី បទ​​ពិសោធន៍​ជីវិត​ពិត​​របស់​កីឡាករ​ ឆ្នើម​ម្នាក់​​ទេ ហើយ​អ្វី​ដែល​សំ​ខាន់​​សម្រាប់​​គាត់​គឺ មើល​ឃើញភាព​អស្ចារ្យ​របស់​កីឡាករ​នេះ ក្នុង​ជំនួបប្រកួត Premeir League ប៉ុន្ដែ​បែ​ជា​ឃើញ ភាពអស្ចារ្យរបស់  Eric Cantona និង David Ginola ទៅវិញ។ 






អាន៖ Danny Welbeck និង​ក្លាយជា តួឯក​សំខាន់បំផុតចុងក្រោយរបស់ Arsenal បន្ទាប់ពី អវសាន្ដនៃកម្មវីថ្មីចូលមកដល់

ប្រែសម្រួលដោយ៖ អឿ អ៊ុុយ
ប្រភពគេហទំព័រ៖ nzherald 


Tags: Sport News Manchester United David Beckham