CamNews

កំសាន្ត 

រឿង «រាជនីឆ្នើម» បញ្ចាំង​នៅ TV9 រង​ការ​រិះ​គន់​ថា សាច់រឿង​ចម្លង​ពី​បរទេស​ទាំង​ស្រុង (Video Inside)

ភ្នំពេញ៖ ថ្មីៗនេះមានផ្ទុះការរិះគន់ថ្មីសន្លាងមួយទៀតហើយ ដោយធ្វើការវាយប្រហារ មិនសំចៃមាត់ ពីសំណាក់ទស្សនិកជន ជាច្រើនទៅលើស្ថានីយទូរទស្សន៍ ខ្មែរប៉ុស្តិ៍លេខ៩ ដែលបានយករឿង «រាជនីឆ្នើម» មកចាក់បញ្ចាំងឲ្យមហាជន ទស្សនាទាំងដែល សាច់រឿងនេះ គឺជារឿងដែលលួចចម្លង ពីរឿងបរទេសមកទាំងស្រុង ពោលគឺចម្លងមកភាពយន្តកូរ៉េ ទាំងការសម្តែង ទាំងការនិយាយស្តី គឺចម្លងគេ គ្មានខ្វះចន្លោះអ្វីឡើយ ។

តាមរយៈឃ្លីបវីដេអូមួយ មានរយៈពេល ៤:៣០ នាទី ត្រូវបានអ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook យកមកកាត់ត ប្រៀបធៀបត្រង់ឈុតឆាក នៃកាសម្ដែងនីមួយៗ និងបង្ហោះចែកចាយពាសពេញបណ្តាញសង្គមយក្សមួយនេះ ។ មិនតែប៉ុណ្ណោះ ទស្សនិកជន ក៏បានធ្វើការរិះគន់ មិនសំចៃមាត់ទៅលើរឿង «រាជនីឆ្នើម» នោះថា បានចម្លងរបៀបសម្ដែង ពីគេមកទាំងស្រុង ដែលធ្វើឲ្យប្រជាជនខ្មែរ មានការបាក់មុខ ដោយសារតែវប្បធម៌ លួចចម្លងពីគេ មិនឈប់មិនឈរទាំងនេះ ។

បើតាមសម្តីរបស់តារាសម្តែងម្នាក់ ដែលបានចូលរួមចំណែក សម្តែងជាតួមេកាស្រីកញ្ញា សារ៉ា បានប្រាប់ឲ្យដឹងថា អ្នកដឹកនាំរឿង «រាជនីឆ្នើម» គឺជាបងស្រីម្ចាស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩ (មិនស្គាល់ឈ្មោះច្បាស់) ហើយសម្រាប់តួឯកស្រី សម្តែងក្នុងរឿងនោះ គឺជាតារាសម្តែង ក្នុងក្រុមបង្ហាញម៉ូដ Pop Model មានឈ្មោះថា «ណាត់តាយ៉ា» ។

ចង់ដឹងថានៅក្នុងរឿង «រាជនីឆ្នើម» មានការលួចចម្លងសាច់រឿង ពីបរទេសយ៉ាងណាខ្លះនោះ សូមទៅទស្សនាជាមួយ ទំព័រកំសាន្តយើងខ្ញុំ ទាំងអស់គ្នាមានដូចខាងក្រោម៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh