ខណៈពេលដែលនៅលើពិភពលោកយើងនេះ តែងតែមានការដាក់ដេញថ្លៃនូវវត្ថុបុរាណ
មួយចំនួន ក៏ដូចជាវត្ថុមានតម្លៃ ថ្មីៗនេះ បើតាមប្រភពព័ត៌មានបរទេស បានចេញផ្សាយ
អោយដឹងផងដែរថា ក៏មានការដាក់ដេញថ្លៃ នូវខោក្នុងរបស់កំពូលតារាចម្រៀងរ៉ក់ គឺ
លោក Elvis Presley ដែលវាមានតម្លៃដល់ទៅ £10,000 ។
គួរបញ្ជាក់ផងដែរថា ខោក្នុងដែលត្រូវបានពាក់ដោយកំពូលតារាចម្រៀងរ៉ក់រូបនេះ កាលពីអំឡុង
៣៥ ឆ្នាំមុន នឹងត្រូវបានដាក់ដេញថ្លៃជាសាធារណៈ នាខែក្រោយនេះ។
មិនត្រឹមតែប៉ុណ្ណោះ បើតាមរបាយការណ៍ បានបន្ថែមអោយដឹងផងដែរថា វាត្រូវបានលោក Elvis
Presley ពាក់ជាលើកចុងក្រោយនៅក្នុងការសម្តែងមួយក្នុងឆ្នាំ ១៩៧៧ ហើយក៏ជាឆ្នាំដែលគាត់
បានស្លាប់បាត់បង់ជីវិតផងដែរ។
លើសពីនេះទៅទៀត កម្មវិធីលក់ដេញថ្លៃដែលប្រព្រឹត្តិទៅក្នុងអំឡុងខែក្រោយនេះ ក៏នឹងអាចមាន
ការដាក់លក់ដេញថ្លៃ នូវខ្សែអាថ័វីដេអូ ដែលត្រូវបានថតដោយភរិយារបស់លោក Presley ក្នុងអំ
ឡុងកម្មវិធីពិសេស ពោលគឺ អំឡុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ newstalk