អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន Lu Khang បានឱ្យដឹងថា ប្រទេសចិនផ្ដល់ជំនួយដល់
កម្ពុជា ដោយមិនមានលក្ខខណ្ឌនយោបាយ។
ប្រធានាធិបតីចិន ស៊ីជីនពីង និងនាយករដ្ឋមន្ត្រីហ៊ុនសែន
ព័ត៌មានខាងលើ ត្រូវបានទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ចុះផ្សាយកាលពីម្សិលមិញ។ សេចក្ដី
ប្រកាស នេះរបស់ចិន គឺដើម្បីបដិសេធទៅនឹងព័ត៌មានដែលចុះផ្សាយដោយ AP ដែលថា នាយក
រដ្ឋមន្ត្រីហ៊ុនសែនប្រកាសថា ចិននឹងផ្ដល់ជំនួយដល់កម្ពុជាប្រមាណជាជិត ៦០០លានដុល្លារ
អាមេរិក សម្រាប់ការបោះឆ្នោត ហេត្ថារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល។ ប្ដូរមកវិញ កម្ពុជា
ត្រូវគាំទ្រចិន លើឆាកអន្តរជាតិ ក្នុងនោះមានករណីប្រទាញប្រទង់គ្នារឿងសមុទ្រចិនខាងត្បូង។
លោក Lu Khang ថ្លែងថា ប្រទេសចិនសម្ឃឹងថា ភាគីដែលពាក់ព័ន្ធ “នឹងមិនចាត់ទុកជំនួយរបស់
ចិន សម្រាប់កម្ពុជា ថាជារឿងនយោបាយ និងបំប៉ោងហេតុការណ៍នេះ”។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិន បានផ្ដល់ជំនួយដល់កម្ពុជាជាច្រើន ក្នុងបំណង
ជួយប្រទេសនេះ ឱ្យមានការរីកចម្រើន និងកែលំអស្ថានភាពរស់នៅរបស់ប្រជាជន។ ជំនួយភាគ
ច្រើន ជាប់ទាក់ទឹននឹងវិស័យសុខាភិបាល កសិកម្ម ការពារប្រភពទឹក វប្បធម៌ និងអប់រំ។
ប្រែសម្រួល ៖ តារា