CamNews

តារា 

ថ្នាក់ដឹកនាំក្រុម Real Madrid នឹង PSG ណាត់ជួបគ្នានៅ Qatar ដើម្បីពិភាក្សាលើពីផ្សារកីឡាករ Ronaldo

ព័ត៌មានកីឡា៖ ថ្មីៗនេះមានកាចុះផ្សាយរបស់អ្នកកាសែតនៅប្រទេសបារាំងបានឲ្យដឹងថា ថ្នាក់ដឹក​នាំក្រុម​ Real Madrid គឺលោក Florentino Perez នឹង ថ្នាក់ដឹកនាំក្រុម PSG កាលពីថ្ងៃសៅរ៍​អ្នកទាំងពីរ បានជួបគ្នាក្នុង ប្រទេស Qatar ដើម្បីជជែកពិភាក្សា លើទីផ្សារកីឡាករ Cristiano Ronaldo ដែល​​ ក្រុម PSG ចង់ផ្ទេរ កីឡាករនារដូវកាលក្រោយនេះ។ 

ជើងខ្លាំងក្នុងទឹកដីប្រទេសបារាំង គឺ Paris Saint-Germain បានកាន់តែរំកិលខ្លួនខិតចូលទៅរក ខ្សែប្រយុទ្ធ Real Madrid ខណៈដែលក្រុមនេះ លួចមានទំនាក់ទំនងជាយូឆ្នាំណាស់ទៅហើយ លើទីផ្សារ​កីឡាករ ប៉ុន្ដែទំនាក់ទំនងទើបតែបែកការណ៍នាប៉ុន្មានខែក្រោយនេះ ដោយដឹងថា លោក ​Florentino Perez មានបំណងចង់លក់កីឡាករ Cristaino Ronaldo ។

ឱកាសនៃការចាកចេញ ​របស់ Ronaldo អាចនឹងកើតមាន ប្រសិនជាក្រុមទាំងពីរ ពិតជាយល់ស្រប គ្នាមែននោះ ហើយម្យ៉ាងវិញទៀត UEFA ក៏មិនសូវអើពើលើច្បាប់គ្រប់គ្រងការចំណាយថវិការ ផង​ដែរ ខណៈមានក្រុម​ ២ អាច​មាន​ឱកាសចាយលុយ ធំបាន គី Man City និង PSG ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals


Tags: Sport News Ronaldo