សេអ៊ូល៖ ប្រទេស កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានបញ្ជាក់ជាថ្មី ដោយអំពាវនាវឲ្យ ប្រទេស
កូរ៉េខាងជើង ងាកមករកតុចរចា ដើម្បីស្វែងរក ដំណោះស្រាយចំពោះ ការប្រឈមមុខ ក្នុងស្ថាន
ការណ៍ ជាប់គំាងខាង នយោបាយ ជាមួយនឹង ប្រទេសជិតខាងខ្លួន។
យោងតាមទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានឲ្យដឹងនៅ ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៣
ដោយស្រង់សម្តី របស់លោក គីម យុងសឿក អ្នកនាំពាក្យក្រសួង បង្រួបបង្រួមជាតិរបស់កូរ៉េ
ខាងត្បូង បា្រប់អ្នកសារ ព័ត៌មាន ក្នុង សន្និសីទខ្លីមួយថា «យើងបានដាក់សំណើ ចរចាជាមួយ
កូរ៉េខាងជើង ប្រកបដោយប្រសិទ្ធិភាព កាលពីថ្ងៃម្សិល មិញ ។ ប្រធានាធិបតី ក៏បានលើកឡើង
ផងដែរអំពីសំណើនេះ ក្នុងគោលបំណងដូចគ្នា កាលពីល្ងាចម្សិលមិញ ដែរ»។
លោក គីម ក៏បានកត់សម្គាល់ផងដែរថា នេះមិនមែនជាការផ្តល់ មតិចរចាជាផ្លូវការនោះទេ ខណៈ
មិនមានពេល វេលា និងទីកន្លែងដើម្បីរៀបចំកិច្ច ចរចាជាមួយកូរ៉េខាងជើង ប៉ុន្តែលោកបាន សង្កត់
ធ្ងន់ថា វាជាដំណើរការ សំណើចរចា ទៅរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិ កូរ៉េ
ខាងត្បូងលោក រីយ៉ូ គីលជា បានចេញសេចក្តីថ្លែងការរមួយដោយអំពាវនាវ ឲ្យរដ្ឋាភិបាលទីក្រុង
ព្យុងយ៉ាង ងាកមករកតុចរចា ដើម្បីពិភាក្សារិះរកមធ្យោបាយ ឲ្យឧទ្យាដឧស្សាហកម្ម រួមគ្នា នៅ
ទីក្រុង គែរសង ព្រំដែនកូរ៉េខាងជើង វិលទៅរកដំណើរ ការជាធម្មតាវិញ ។
នៅថ្ងៃដដែលនោះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គុនហេ បាននិយាយក្នុងកិច្ច
ប្រជុំជាមួយ សមាជិកសភានៃគណបក្សគ្រប់គ្រងអំណាចថា រដ្ឋបាលលោកស្រី នឹងជំរុញឲ្យមាន
កិច្ចចរចាជាមួយ កូរ៉េ ខាងជើង។ នេះបើផ្អែកតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង
យ៉ុនហាប់។
ចំណែកប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា វិញ នៅថ្ងៃព្រហស្បតិ៍ ម៉ោងនៅអាមេរិក
បានជំរុញឲ្យរដ្ឋា ភិបាលទីក្រុង ព្យុងយ៉ាង បញ្ចប់ទង្វើដែលនាំមកនូវការផ្ទុះសង្គ្រាម ដោយ
និយាយថា អាមេរិក នឹងបន្តការ ព្យាយាមធ្វើការងារ ដើម្បីដោះស្រាយបញ្ហាជម្លោះជាមួយកូរ៉េ
ខាងជើង តាមរយៈការទូតផងដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល