ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់គេហទំព័រមួយបានឲ្យដឹងថា ក្រុមជើងខ្លាំង PSG របស់ ប្រទេសបារាំង បានកាន់តែមានទំនាក់ទំនងយ៉ាងរសើបជាមួយក្រុម Real Madrid ក្នុងគោលបំណងចរចាទីផ្សារ កីឡាករ Ronaldo នាឆ្នាំ ២០១៦ ខាងមុខនេះ។ ប្រភពគេទំព័របានបន្ដទៀតថា ដើមឡើយ PSG គ្រោងនឹង ចរចាតម្លៃខ្លួន ក្នុងរដូវកាលនេះតែម្ដង ប៉ុន្ដែ កម្រិតនៃច្បាប់កំណត់ការចំណាយ គឺក្រុម មិនអាច ផ្ទេរបានក្នុងរដូវកាលនេះបានឡើយ ហើយរង់ចាំរហូតដល់រដូវកាលក្រោយ។ ហើយម្យ៉ាងវិញទៀត ខ្សែប្រយុទ្ធរបស់ PSG គីឡាករ Zlatan Ibrahimovic អាចនឹងចាក់ចេញពីក្រុមផងដែរ នៅពេលដែល កិច្ចកុងត្រាត្រូវផុតកំណត់ ។
ការសែតព័ត៌មានប្រចាំថ្ងៃរបស់ ប្រទេសបារាំង L’Equipe បានចុះផ្សាយដែរថា PSG គ្រោងនឹង ចរចារជាមួយ ក្រុម Barcelona លើកីឡាករ Messi ប៉ុន្ដែក្រុមយល់ថា និងមិនអាចមានផ្លូវទិញយកកីឡាករនេះបានឡើយ ព្រោះក្រុមនេះ កំពុងតែលេចធ្លោរសម្បើមណាស់។ L’Equipe បានអះអាងទៀតថា ក្នុងចំណោមក្លឹបល្បីលើពិភពលោក គឺមិនមានក្លឹបណាអាច មានសមត្ថភាពផ្ដល់ ប្រាក់ប្រចាំរដូវកាលដល់កីឡាករ Ronaldo រហូតដល់ទៅ ១៨ លានយូរ៉ូបានឡើយ ។
លោក Nasser Al-Khelaifi ប្រធានក្រុម PSG បានប្រកាសជាសាធារណៈថា រូបលោក កំពុងតែចរចាជាមួយ ភ្នាក់ងាររបស់កីឡាករ Ronaldo គឺលោក Jorge Mendes លើគម្រោងនេះ ជាញឹកញាប់ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 101greatgoals