CamNews

សំណើច 

សំណើច រឿង៖ ពោះម៉ាយ​ស្កុ​ក​យក​អ្នកបម្រើ​របស់​ខ្លួន ​ ធ្វើ​ជា​ប្រ​ព​ន្ឋ

តាំងពី​ប្រ​ព​ន្ឋ​ស្លាប់​ទៅ ពោះម៉ាយ​ស្កុ​ក​យក​អ្នកបម្រើ​របស់​ខ្លួន​ ធ្វើ​ជា​ប្រ​ព​ន្ឋ។​
ដោយ​នាង​ប្រ​ព​ន្ឋ​ក្មេង​ចេះ តែ​កិកកុក ឈឺក្បាល វិលមុខ​មិន​ស្រណុកខ្លួន តា​ចាស់​បេះដូង​ត្រជាក់
ពូកែ​ថ្នមចិត្ត​អាណិត​ប្រ​ព​ន្ឋ​ក្មេង ក៏​បាន​ហុច​ដុល្លា ជាមួយ​វាចា​ថ្ម​មៗ​ទាំង​ញ​ញឹ​ង​ថា៖

ប្តី៖ ចាំ​បង​រក​អ្នកបម្រើ​ម្នាក់​មក​ជំនួស​ដៃជើង ។​
ប្រ​ព​ន្ឋ៖ ចាស! រក​ឥឡូវ​មក តើ​គេ​រហ័សរហួន​ដែរ​ទេ?
ប្តី៖ ស្អាត​ណាស់ ហើយ​រហ័ស​ទៀត ...
ប្រ​ព​ន្ឋ៖ បើ​អឹ​ច្ចឹ​ង​បង​ប្រញាប់ ទៅ​យក​គេ​ភ្លាម ...
តា​ចាស់​ស្លៀកពាក់​រួច​ដើរ​តម្រង់​រថយន្ត​
ប្តី៖ អឹ​ច្ចឹ​ង​បង​ទៅ ហើយ​ណា?
ប្រ​ព​ន្ឋ៖ កុំ​អាលៗ អូន​ភ្លេច​សួរ តើ​គេ​នៅ​ប្រុស​ឬ​ស្រី?
ប្តី៖ គេ​ជា​ច​ស្រី​ក្រមុំ អាយុ ១៩​ឆ្នាំ រាង​ចង្វាមូល​ណា​អូន!
ប្រ​ព​ន្ឋ៖ ១៩​ឆ្នាំ !? ... មិនបាច់​ទៅ​រក​អ្នក​ជំនួសដៃ​ជើងទេ​បង អូន​ដូច​ជា​ស្រួលខ្លួន​វិញ​ហើយ
...(តែ​ហ៊ាន​បណ្តោយ តា​ចាស់​ហ្នឹង​យក​មួយទៀត​មិន​ខាន !!!) ៕

ដោយ៖ វណ្ណៈ
ប្រភព៖  khmerjoke