CamNews

កីឡាអន្តរជាតិ 

វាយសម្រុកយ៉ាង​ព្រៃ​ផ្សៃ ចង្រៃនៅតែមិន​បាន​ជ័យ​ជំ​នះ

ព័ត៌មានកីឡា៖ ជំនួបគ្នារវាង Arsenal នឹង Besiktas កាលពីថ្ងៃទី ១៩ ម្សិលមិញនេះ បង្ហាញពី​លិទ្ធ​ផល​​ថាមិនមានភាគីខាងណាមួយយកឈ្នះបានឡើយ ដោយពិន្ទុ ០-០ នៅចុងបញ្ចប់ការប្រកួត។​ ប៉ុន្ដែ​ដោយ​​​​​ឡែក មានបញ្ហាផ្ទៃក្នុងខ្លះបានកើតឡើង ដោយកីឡាករ Aaron Ramsey ត្រូវបាន​គេដក​ចេញ នៅ​​ពេលដែល​ Arsenal ទទួលការបរាជ័យនឹងការវាយប្រហាទៅដៃគូរ នៅទឹកដីរបស់ Besiktas​  ក្នុង​ការប្រកួតចំណងមិត្ដិភាព Champions League។

កីឡាករអតីតខ្សែប្រយុទ្ធ របស់ក្រុម Chelsea ឈ្មោះ Demba Ba បានទទួលរងការបន្លាចយ៉ាង​ព្រៃផ្សៃ​ពីសត្រូវរបស់ខ្លួនគឺ Arsenal ខណៈពេលគាត់បានគ្រប់គ្រងការធ្វើសង្រ្គាមដោយវាយលុក​ទៅ​ដល់ពាក់​កណ្ដាលខ្សែការពាររបស់សត្រូវ។​ ថ្វីត្បិតតែជោគជ័យមិនបានស្ថិតនៅក្រុមណាមួួយ  ប៉ុន្ដែការវាយតម្លៃ​សម្រាប់ការប្រកួតនេះ គេអាចសន្និដ្ឋានបានថា Arsenal និងមានឱកាស​ឈាន​ទៅដល់​​ការប្រកួតនៅ​រដូវ​​កាលទី ១៧ បន្ដទៀត។

ចំណែកកីឡាករ Aaron Ramsey ពេលដែលឃើញភ្លើងក្រហមក្នុងក្រុមហើយ គ្មានអ្វីមក​តប​តថ្លែង​ទៀតឡើយ ក៏យល់ព្រមសម្រេចចិត្ដផ្ទេរមុខដំណែងនេះឲ្យទៅកីឡាករ Alex Oxlade-Chamberlain​ជាអ្នកបង្ហាញស្នាដៃជំនួសនៅក្នុងនាទីទី ៨៨​ ។​ ទិដ្ឋភាពតំណែងចាស់គ្រប់គ្រងដោយម្ចាស់ថ្មី មើល​ទៅមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ គ្រាន់តែឃើញថា ឱកាសមួយនេះធ្វើឲ្យកីឡាករ Alex Oxlade​​ Chamberlain មានភាពពុះកញ្ជ្រោលជាខ្លាំងក្នុងខណៈពេលនៃការចួលរួម។​

 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Arsenal Besiktas