CamNews

ព័ត៌មានជាតិ 

ក្រុម​អ្នករត់​តាក់ស៊ី លើក​គ្នាតវ៉ា ក្រោយ​សន្តិសុខ NAGA វ៉ៃអ្នក​រត់​តាក់ស៊ី ២នាក់

ភ្នំពេញ៖ ប្រជាពលរដ្ឋបាន រាយការណ៍ថា ខណៈពេលនេះ ក្រុមអ្នករត់ តាក់ស៊ីមាន រថយន្តពណ៌លឿង និងពណ៌ស រាប់រយនាក់ បានលើកគ្នាតវ៉ា បណ្តាលឱ្យកកស្ទះ នៅខាងមុខណាហ្គាវើល (NAGA World) បន្ទាប់ពីសន្តិសុខរបស់ មជ្ឈមណ្ឌល បនល្បែងស្របច្បាប់មួយនេះ បានព្រួតគ្នាវាយទៅលើ អ្នករត់តាក់ស៊ី ២នាក់ បណ្តាលឱ្យរងរបួសជាទម្ងន់ នៅវេលាម៉ោង ៨៖៣០នាទី យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៤។

ប្រភពបានបញ្ជាក់ថា មូលហេតុដែលសន្តិសុខវ៉ៃ អ្នករត់តាក់ស៊ី ២នាក់នោះ គឺដោយសារតែពួកគេ បានបើករថយន្ត ចូលទៅយកភ្ញៀវ ពីណាហ្គាវើល ដែលកន្លែងសន្តិសុខមើលការខុសត្រូវ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh