ពូសុក និង ពូចូច ជាអ្នករស់នៅផ្ទះជិតខាងគ្នា ។ ថ្ងៃមួយពូសុក បាននិយាយទៅកាន់ពូចូច៖
ពូសុក៖ ហ៊ឺ ! ខ្ញុំសោកស្តាយណាស់បង ដែលមាន់របស់ខ្ញុំ បានកាយដំណាំបងខ្ទេចខ្ទីនោះ ខ្ញុំ
មកនះគឺចង់សុំទោសលោកបង !
ពូចូច៖ មិនបាច់សោកស្តាយអីទេលោកប្អូនអើយ! ព្រោះថាមាន់ដែលកាយដំណាំពីល្ងាចមិញ
នោះត្រូវឆ្កែខ្ញុំស៊ីបាត់ទៅហើយ !!!!!!
ពូសុក៖ អ្ហូ ! បានឮលោកបងនិយាយដូច្នេះ ខ្ញុំធូរទ្រូងបន្តិច ព្រោះថាព្រឹកមិញនេះ ឆ្កែរបស់
លោកបងទៅលេងផ្ទះខ្ញុំ ហើយពេលដែលខ្ញុំចេញឡានពីផ្ទះ បានជ្រុសចង្កូតកិនឆ្កែលោកបង
ងាប់បាត់ទៅហើយ..........!
ពូចូច៖ អុញ!...........?!?!?!