CamNews

កីឡា 

ខ្សែប្រយុទ្ធរូបសង្ហារបស់ Arsenal មិនអនុញ្ញាត ឲ្យមិត្ដភក្ដិ ថតរឿងឈុតលើគ្រែជាមួយអតីតមិត្ដស្រីរបស់ខ្លួន

ព័ត៌មានកីឡា៖ តារាខ្សែប្រយុទ្ធមុខស្រស់ របស់​ Arsenal បានចេញសេចក្ដីហាមប្រាមយ៉ាងកំហិត ចំពោះ មិត្ដ​ភក្ដិ​ស្និតស្នាលរបស់​ខ្លួន កុំឲ្យថតខ្សែភាពយន្ដមានឈុតសិចជាមួយ អតីតមិត្ដស្រីរបស់ ខ្លួន ។ 

ខ្សែប្រយុទ្ធមុខស្រស់ របស់​ Arsenal វ័យ ២៦​ ឆ្នាំ ឈ្មោះថា Alexis Sanchez បានទទួចប្រាប់ដល់អ្នកការ​សែត​ថា គាត់មិនអនុញាតឲ្យ មិត្ដភក្ដិរបស់គាត់ទាំងអស់ យល់ព្រមថតរឿងក្ដៅសាច់ឈុតលើគ្រែ ជាមួយ​​អតីតមិត្ដស្រីរបស់ គាត់​ឡើយ បើទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ​។ 

Alexis Sanchez ត្រូវបានគេចាប់ដានជាប់ថា កំពុងតែស្ថិតក្នុងចង្កោមបញ្ហានៃរឿងអាស្រូវ ទំានាក់ទំនងផ្លូវ​ភេទ កាលពីសប្ដាហ៍មុន ក្រោយពេលដែលអតីតមិត្ដស្រីរបស់ខ្លួន គឺកញ្ញា Valentina Roth បានអះអាងថា រូបគាត់​ក៏បានដឹងច្បាស់ហើយអនុញ្ញាត​មិត្ដភក្ដិរបស់គាត់ ថតរឿងនោះដែរ ។ 

ឆ្លងកាត់តាមការលើកឡើងខាងលើនេះ Alexis Sanchez បានបដិសេធថា គាត់មិនដែលគិតថាយល់ព្រម ហើយហារមាត់អនុញ្ញាត ឲ្យមិត្ដភក្ដិរបស់ ខ្ញុំធ្វើដូច្នេះឡើយ សម្រាប់រឿងទាំងអស់ នោះ គឺគាត់មិនចូលចិត្ដ ហើយមនុសស្រីប្រភេទចឹងក៏គាត់​មិនផ្ដល់តម្លៃឲ្យដែរ ។ 

ឆ្លងកាត់តាមការអះអាងលើកឡើង ដូច្នេះ Valentina Roth ក៏មានពាក្យសម្ដីជាច្រើនម៉ាត់ដើម្បីបង្ហាញដែរថា កញ្ញាពិតជាស្អប់ Alexis Sanchez ដល់ឆ្អឹង ហើយក៏មិននឹងលើកលែងទោសឲ្យជារៀងរហូតដែរ សម្រាប់កំហុសដែលធ្វើកន្លងមកក្នុងកំឡុងមិត្ដិភាពអស់រយៈពេលដ៏វែង ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Arsenal Alexis Sanchez