កាលពីវេលាម៉ោង ៤ និង ៤០ នាទី ព្រលឹងស្រាងៗ ថ្ងៃទី ៨ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ព្យុះ
កំណាចហាយ៉ាន់ (Haiyan) ដែលត្រូវបានគេចាត់ទុកថា ជាព្យុះកំណាចដ៏ធំមួយ ក្នុងប្រវត្តិ
សាស្រ្តពិភពលោក បានបក់បោកមកចំប្រទេសហ្វីលីពីន បង្កទៅជាគ្រោះមហន្តរាយ និង
សោកនាដកម្ម ជាច្រើននៅក្នុងប្រទេសនេះ។ បើគិតមកត្រឹមពេលនេះ ចំនួនមនុស្សដែល
បានស្លាប់ដោយសារ ព្យុះសង្ឃរានេះ បានកើនឡើងដល់ចំនួន ១ម៉ឺននាក់ហើយ។ ជនរង
គ្រោះដែលបានបាត់បង់ជីវិតទាំងនោះ គឺបណ្តាលមកពី ការលិចលង់ ថ្ម ដើមឈើ ឬផ្ទះ
បាក់សង្កត់ជាដើម។
កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា សារព័ត៌មានក្នុងស្រុកបានរៀបរាប់ឲ្យដឹងថា មានសាកសព ជនរង
គ្រោះដែលបណ្តាលមកពីព្យុះហាយ៉ាន់នេះ ជាច្រើននាក់ បានដេកស្លាប់រណូករណែល ពាស
ពេញដងផ្លូវ មនុស្សជាច្រើននាក់ទៀត ត្រូវបានព្យុះបក់គួចចូលទៅសមុទ្រ។
ខាងក្រោមនេះ គឺជាបណ្តារូបភាពមួយចំនួន នៃសោកនាដកម្ម នៅប្រទេសហ្វីលីពីន ដែល
ព្យុះកំណាច ហាយ៉ាន់ បានបន្សល់ទុក៖
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14