CamNews

តារា 

Balotelli ៖ ប្រសិនបើ Italy ឈ្នះ Costa Rica ខ្ញុំចង់អោយម្ចាស់ក្សត្រីអង់គ្លេស ថើបមួយខ្សឺត

ក្តីសង្ឃឹមរបស់ England នៅក្នុង World Cup បានធ្លាក់ចុះ បន្ទាប់ពីការបរាជ័យ កាលពីយប់មិញ ក្រោមថ្វីជើង របស់ Uruguay ក្នុងលទ្ធផល ២ ទល់ ១ ។ តែយ៉ាងណាមិញ England នៅសល់ក្តី សង្ឃឹមមួយទៀត ប្រសិនបើ ហេតុការកើតឡើង ដូចការប្រៀងទុក ។



England នៅសល់ផ្លូវមួយ ដែលអាចនៅ បន្តក្នុង World Cup ដែលវាទាក់ទង ទៅនិងក្រុម Italy ។ ប្រសិនបើ Italy ឈ្នះ Costa Rica ហើយនិង បន្ទាប់មកទៀត ឈ្នះ Uruguay នោះ England នឹង មានឱកាសបន្តទៅ វគ្គ ១៦ ក្រុមចុងក្រោយ ប្រសិនបើក្រុម England ឈ្នះ Costa Rica នៅថ្ងៃ អង្គារ សប្តាហ៍ក្រោយ ជាមួយនិង គ្រាប់បាល់ច្រើន ។ ដូចនេះហើយទើប កីឡាករ Balotelli របស់ Italy បាននិយាយតាម Twitter ថា " ប្រសិនបើ Italy ឈ្នះ Costa Rica ខ្ញុំចង់អោយ ម្ចាស់ក្សត្រី អង់គ្លេសថើប ថ្ពាល់ខ្ញុំមួយខ្សឺត " ។ មិនដឹងថា Balotellie និយាយមែន ឬក៏យ៉ាងណានោះទេ តែវា ពិតជាគួរ អោយចង់សើចណាស់ ។

ម្ចាស់ក្សត្រី Elizabeth II (ស្តាំ)

គួរបញ្ជាក់ផងដែរថា Balotelli គឺជាកីឡាករ បាល់ទាត់មួយរូប ដែលចូលចិត្តលេងសើចច្រើន និង តែងតែធ្វើអោយ ខ្លួនល្បីជានិច្ច ។ ចាំបានថា កាលពីលើកមុន Balotelli ក៏ល្បីខ្លាំងណាស់ ផងដែរ នៅពេលដែល ដោះអាវបញ្ចេញ សាច់ដុំ នៅពេលទាត់ចូល ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ balotelli 


Tags: star football italy england costa rica world cup balotelli