ព័ត៌មានកីឡា៖ ខ្សែប្រយុុទ្ធវ័យក្មេងរបស់ក្រុម Barcelona បានស្រែកប្រកាសដល់អ្នកការសែតខ្លាំងៗ ថា Ronaldo សាកសមនឹងត្រូវទទួលការដាក់ទណ្ឌកម្មដូច្នោះ ហើយ បើផ្អែកលើការបង្ហាញនៃគ្រោះថ្នាក់។
ខ្សែប្រយុទ្ធវ័យ ២២ របស់ Barcelona ឈ្មោះ Neymar បាននិយាយថា Ronaldo ត្រូវតែទទួលកំហុស ដែលខ្លួន បានប្រព្រឹត្ដ ហើយកំហុសនោះគឺសាកសម បើយោងតាមការបង្ហាញនៅលក្ខណៈជាក់ស្ដែងនៃហេតុការណ៍មួយនោះ ។
Ronaldo បានត្រូវអាជ្ញាកណ្ដាលពិន័យដកកាតក្រហម បញ្ឈប់ការប្រកួតក្នុងនាទីទី ៨១ ដោយកីឡាករបានជ្រុលដាល់មួយដៃ ទាត់មួយជើងលើកីឡាករ ខ្សែការពាររបស់ Cordoba ឈ្មោះថា Edimar ធ្វើឲ្យដួលនៅនឹងកន្លែង ។ ហេតុការណ៍ពេលនេាះ អាជ្ញាកណ្ដាល សម្រេចដកហូតកាតក្រហម ជាបណ្ដោះអាសន្ន ដោយរង់ចាំការសម្រេចជាបន្ដពី FA ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dnaindia