CamNews

កីឡាអន្តរជាតិ 

កីឡា ៖ ជោគជ័យ ខណៈកីឡាករខ្លួនកំពុងប្រឈមនឹងការស៊ើបអង្កេត

ព័ត៌មានកីឡា៖ ក្លឹប Legia Warsaw បានទទួលស្គាល់ហើយថាខ្លួនបានកំពុងស្ថិតនៅក្រោមការ​ស៊ើប ង្កេត​ពីបទ​ដាក់​បញ្ចូលកីឡាករថ្មីដែលគ្មានសិទ្ធចូលរួមប្រកួត ឲ្យចូលលេងក្នុង Champions League។

កីឡាករ Bartosz Bereszynski ដែលធ្លាប់បានទទួលជោគជ័យក្នុងការចូលលេងនៅ Polish champions នៅ Murrayfield ជាលទ្ធផលនៅពេលនេះ គឺគាត់អាចរកពន្ទុឲ្យ Legia Warsaw បាន​ជ័យជំនះ ៦-១។

ចំណែកឯ Uefa ដែលផ្ដោតសំខាន់ទៅលើរឿងនេះកំពុងតែធ្វើការស៊ើបអង្កេតថាតើ​កីឡាកររូបនេះ និង​​​​ត្រូវឲ្យធ្វើការព្យួរ​ការប្រកួតឫមួយក៏យ៉ាងណា។បើយោងទៅ​តាមការសេចក្ដី​ថ្លែការ Legia Warsaw បង្ហាញថា Uefa បានធ្វើការស្រាយបំភ្លឺរួចមកហើយទៅលើវត្តមានរបស់ Bartosz Bereszynsk។

សម្រាប់សំណុំឯកសារទាំងឡាយជាប់ពាក់ព័ន្ធនឹងកីឡាកររូបនេះ ក្លឹបបានកំពុងរៀបចំហើយនិងបញ្ជូនទៅឲ្យ​នៅថ្ងៃសុក្រសប្ដាហ៍នេះ។ចំណែកឯលទ្ធផលនៃករណីនេះវិញ​និងត្រូវបានផ្ដល់ដំណឹងយ៉ាងឆាប់​រហ័ស បន្ទាប់ពីចប់ការប្រកួតនេះ។

Bereszynski និងត្រូវបានគេដកចេញពីការចូលរួមប្រកួតមិត្ដភាព Europa League វគ្គផ្ដាច់ព្រ័ត្រនៅ​រដូវកាលចុងក្រោយនេះ។

Uefa និងធ្វើរង្វាយតម្លៃករណីនេះក្នុងកិច្ចប្រជុំ នៅថ្ងៃសុក្រមុនពេល​វគ្គក្រោយ Champions  League ហើយនិង Europa League ចូលមកបន្ដបន្ទាប់ទៀត។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ BBC



Tags: Sport News Bartosz Bereszynski Champions League