អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស rocketnews24 ដែលទើបតែ
បានចេញផ្សាយកាលពីថ្ងៃទី ០៤ កន្លងទៅនេះ បានអោយដឹងថា បុរសជនជាតិជប៉ុនម្នាក់ត្រូវ
បានអ្នកដំណើរផ្សេងទៀតថតរូបជាប់ ខណៈពេលដែលគាត់លួចថតរូបក្រោមសំពត់នារីជនឧ
ជាតិជប៉ុនម្នាក់ផ្សេងទៀត ។
បើតាមសេចក្តីរាយការណ៍បន្ថែមថា ករណីមួយនេះបានកើតឡើងវេលាម៉ោង ១៧:០៤ នាទី
( ម៉ោងក្នុងស្រុកប្រទេសជប៉ុន ) នៅឯស្ថានីយរថភ្លើង Kawaguchi ស្ថិតនៅក្នុងក្រុង Saitama
ប្រទេសជប៉ុន។
គួរបញ្ជាក់ផងដែរថា អ្នកដំណើរផ្សេងទៀត ដែលថតជាប់ នូវសកម្មភាពអាក្រក់របស់បុរសនោះ
ក៏បានបង្ហោះវាចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម ខណៈនោះដែរ ក៏មានមតិរិះគន់ដ៏ចាស់
ដៃជាច្រើនត្រូវបានលើកឡើង បន្ទាប់ពីគេបានឃើញនូវរូបភាពមួយនេះ។
ប្រការគួរចងចាំ ៖ គួរអស់ជនផង កុំធ្វើកន្លង ទោះស្រីទោះប្រុស ទោះធំទោះតូច គួរខ្លាចកំ
ហុស អំពើឆ្គងខុស គួរចៀសវាងឆ្ងាយ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ rocketnews24