CamNews

ប្លែកៗ 

ដើររវល់តែចុចទូរស័ព្ទ ស្រីស្អាតម្នាក់ ដើរផុងចូលប្រហោងគម្របលូ ដកមិនរួច ខ្មាសអស់អ្នកដំណើរ

ស្រីស្អាតវ័យក្មេងម្នាក់ មកពីទីក្រុង Mianyang ខេត្ត Sichuan ភាគនិរតី ប្រទេសចិន បានធ្លាក់ចូលក្នុង ស្ថានភាពគួរឲ្យហួសចិត្តមួយ ដោយសារតែការធ្វេសប្រហែស ដើរបណ្តើរ ចុចផ្ញើសារនៅលើទូរស័ព្ទ បណ្តើរ។ ដោយសារភ្នែករវល់តែមើលទូរស័ព្ទ ដើម្បីផ្ញើសារទៅមិត្តភក្តិ នាងបានដើរផុងគម្របលូ ដែកប្រហោងៗ ជាប់ជើងដកមិនរួច។

អាន៖ ពីក្មេងប្រុសខ្មៅស្រអែម ក្លាយទៅជា Hot Girl ដ៏ស្រស់ស្អាតល្បីឈ្មោះ នៅថៃ

បើទោះបីបានខិតខំគ្រប់វិធី ដើម្បីជួយស្រីស្អាតយីអ៊ុនដាក់ម្នាក់នោះ ប៉ុន្តែនៅតែមិនអាចជួយនាងបាន ទីបំផុតអ្នកដំណើរឆ្លងកាត់តាមផ្លូវនោះ ក៏បានទូរស័ព្ទហៅក្រុមអ្នកសង្គ្រោះ ដើម្បីជួយដល់រូបនាង។ បន្ទាប់ពីរង់ចាំអស់ពេល ៤៥នាទីមក សមាជិកក្រុមអ្នកជួយសង្រ្គោះក៏បានមកដល់កន្លែងកើតហេតុ ហើយបានធ្វើការកាត់របារដែកគម្របលូចេញ ដើម្បីជួយសង្រ្គោះនាង។ 

លោក មីងឡាយ អ្នកនាំពាក្យក្រុមអ្នកជួយសង្រ្គោះ បានឲ្យដឹងថា "ពួកយើងខ្ញុំ បានធ្វើការកាត់របារ ដែកមួយចំនួនចេញ ដើម្បីជួយនារីម្នាក់នោះ។ បើទោះបីជាជើងរបស់នាង មានរបួសហើមជាំ និងស្ពឹក ប៉ុន្តែបន្តិចក្រោយមក នាងក៏បានធូរស្រាលយ៉ាឆាប់រហ័ស ដោយមិនចាំបាច់ត្រូវចូលមន្ទីរពេទ្យព្យាបាល នោះទេ"។​

អាន៖ វីដេអូ Neymar ទទួលកាតក្រហម បន្ទាប់ពីទាត់បាល់បំបុកកីឡាករ កូឡុំប៊ី ដោយសារខឹងចាញ់

អ្នកដំណើរនៅកន្លែងកើតហេតុម្នាក់បានចែករំលែកឲ្យដឹងថា "នារីម្នាក់នោះ មានការខ្មាសគេយ៉ាងខ្លាំង ដល់ថ្នាក់អង្គុយឈ្ងោកមុខចុះរហូត។ ប្រហែលជានាងក៏មិនចង់ ឲ្យមានកើតមានហេតុការណ៍ដូច្នេះ នោះទេ"៕

អាន៖ Samsung នឹងបង្ហាញណែនាំ Galaxy Note 5 មុនកាលកំណត់ ដើម្បីដណ្តើមទីផ្សារមុន iPhone 6S/ 6S Plus

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Mirror, Kenh14


Tags: unbelievable រឿងប្លែកៗ