អ្នកគ្រូជិវវិទ្យា ពន្យល់សិស្សពីភាពខុសគ្នា រវាងមនុស្ស និង សត្វ
អ្នកគ្រូ៖ មនុស្សមានសុភាវគតិ សត្វអត់មានសុភាវគតិទេ ....!
ច្រូចជាសិស្សខិល វាក៏សួរទៅកាន់អ្នកគ្រូ
ច្រូច៖ ចុះមាន់ និង មនុស្សខុសគ្នាត្រង់ណា?
អ្នកគ្រូ៖ គិតពុំទាន់ ក៏សួរទៅសិស្សវិញ មើល! ប្អូនណាដឹង តើមាន់ និងមនុស្សខុសគ្នាត្រង់ណា?
ដានី៖ មនុស្សកើតឆ្នាំមាន់ តែមាន់អត់កើតឆ្នាំមនុស្សទេ!
ភក្រ័៖ មនុស្សក្អកមាន់ តែមាន់អត់ក្អកមនុស្សទេ ។
រិទ្ឋិ៖ មនុស្សខ្វាក់មាន់ តែមាន់ អត់ខ្វាក់មនុស្ស ។
ចុងក្រោយ ច្រូចលើកដៃឆ្លើយបន្ថែម៖ "ជំរាបប្រសាសន៏អ្នកគ្រូ៖ មនុស្សហុតពងមាន់ តែមាន់
អត់ហុតពងមនុស្សទេ!"នៅពេលនោះ សិស្សនៅក្នុងថ្នាក់សើចគិល!
អ្នកគ្រូ៖!!!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke