CamNews

តារា 

ដួង ស្រីពេជ្រ ត្រូវ​គេ​សង្ស័យ​ថា លូក​ថ្លើម​បំបែក​ស្នេហ៍ សោ​ភ័ណ្ឌ លីន​ដា ពី​លោក មករា

ភ្នំពេញ៖ តារាសម្ដែងស្រីល្បីល្បាញ ខាងការបញ្ចេញភាពសិចស៊ី កញ្ញា ដួង ស្រីពេជ្រ បានពើបប្រទះ រឿងរ៉ាវអាស្រូវ ជាច្រើន នាពេលបច្ចុប្បន្ន ខណៈមុននេះក៏ទើបរងនូវព័ត៌មានថា បើអាចទៅរួចនាង ដួង ស្រីពេជ្រ ចង់ថតរឿងស្នេហា រោលរាល។ ប៉ុន្តែភ្លាមៗនោះក៏បានធ្វើឲ្យនាងក្ដៅចុងច្រមុះ នឹងព័ត៌មាននេះជាពន់ពេក ដោយចេញមុខប្រតិកម្មតបត មិនបង្អង់យូរឡើយ ជុំវិញរឿងមួយនេះ។

យ៉ាងណាមិញ ក្រោយពីរឿងនេះរសាយទៅវិញបានបន្តិច កញ្ញា ដួង ស្រីពេជ្រ ថ្មីៗនេះ ត្រូវបានប្រភពចុងក្រោយមួយ ទម្លាយមកថា មុនពេលផ្ទុះការរិះគន់ជុំវិញ ការបញ្ចេញសម្រស់ដើមទ្រូងគឺតារាសី្ររូបនេះ បានបង្កើតទំនាក់ទំនង ស្នេហា ជាមួយអ្នកដឹកនាំសម្តែង នៅក្នុងផលិតកម្មសាន់ដេ លោក មករា រួចមកហើយ ពោលអាចនិយាយបានថា នាងជាអ្នកលូកថ្លើម បំបែកស្នេហ៍ សោភ័ណ្ឌ លីនដា។

ប្រភពដដែល បាននិយាយទៀតថា តារាសម្តែងសិចស៊ី ដួង ស្រីពេជ្រ ទើបតែស្គាល់លោក មករា មួយរយៈពេលខ្លីតែ ប៉ុណ្ណោះ ប៉ុន្តែស្មានមិនដល់ថា តារាស្រីរូបនេះ អាចអន្ទងចិត្តបុរសម្នាក់នេះ ឲ្យងាកប្រែក្រឡាស់ចិត្ត ពីសង្សាចាស់រត់ ទៅសាងសម្ព័ន្ធភាពស្នេហា ផ្អែមល្ហែម ជាមួយនាងយ៉ាងដូច្នេះឡើយ។

ប្រភពបាននិយាយទៀតថា បន្ទាប់ពី ដួង ស្រីពេជ្រ ចាប់ផ្តើមស្គាល់ និងមានទំនាក់ទំនងគ្នា ជាមួយលោក មករា យូរខែមក តារាស្រីរូបនេះ ហាក់ទិញទឹកចិត្ត ឲ្យអ្នកដឹកនាំសម្តែង លោក មករា មានទំនោរងាកទៅស្រលាញ់នាងខ្លាំង រហូតភ្លេចគិតពីចំណងស្នេហ៍ ចាស់ជាមួយកញ្ញា លីនដា ទើបឈានដល់ការបែកបាក់គ្នា តែម្តង។ ដួង ស្រីពេជ្រ បច្ចុប្បន្ន កំពុងតែសាងភាពផ្អែមល្ហែម ល្អូកល្អិនដោយត្រជាក់ចិត្ត ជាមួយលោក មករា ខណៈ សោភ័ណ្ឌ លីដា ដេកឱបទុក្ខ ព្រោះរឿងបែកស្នេហ៍។

គេហទំព័រ LookingTODAYនៅរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥នេះ មិនទាន់អាចសុំការបំភ្លឺជុំវិញព័ត៌មានដ៏ រសើបនេះ ពីតារាសម្ដែងនាង ដួង ស្រីពេជ្រ បាននៅឡើយទេ។ ដូច្នេះសង្ឃឹមថា កញ្ញា ដួង ស្រីពេជ្រ នឹងចេញមុខ បកស្រាយ ឲ្យមហាជនដឹងច្បាស់ នៅពេលក្រោយ៕


ផ្តល់សិទ្ធដោយ​ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh