ព័ត៌មានកីឡា៖ ក្លឹប Barcelona កាលពីម្សិលមិញ បានចរចាទីផ្សារកីឡាករខ្សែបម្រើរបស់ក្លឹប Atletico Madrid ដោយសម្រេចហើយ ក្នុងតម្លៃខ្លួនតែ ២៤ លានផោន ។
ខ្សែបម្រើវ័យ ២៨ ឆ្នាំ ឈ្មោះថា Arda Turan លេងឲ្យក្លឹប Atletico Madrid ត្រូវបានក្លឹប Barcelona យល់ព្រមចរចាទិញយក ក្នុងតម្លៃខ្លួនចុងក្រោយ គឺ២៤ លានផោន ខណៈដែលកីឡាករ រូបនេះ កាលពីកន្លងមក ត្រូវបានក្លឹបប្រកាសតម្លៃ ថាអាចនឹង ប្រែប្រួល ឈានដល់ ២៩ លានផោន ។
Arda Turan ថ្វីត្បិតតែ ត្រូវ Barcelona យល់ព្រមទិញយកបានដោយជោគជ័យមែន ប៉ុន្ដែកីឡាករ មិនអាច លេងឲ្យក្រុមនេះ រហូតដល់ដល់ឆ្នាំ ២០១៦ ព្រោះ Barcelona ត្រូវជាប់ពិន័យរបស់ FIFA លើច្បាប់ហាមប្រាបមិនឲ្យទិញកីឡាករ នោះទេ រហូតដល់ឆ្នាំ ២០១៦ ដូច្នេះសេចក្ដីសម្រេចលើកិច្ចចរចារ នឹងបញ្ចប់ជាផ្លូវការដល់ ឆ្នាំថ្មី។
មូលហេតុដែល Barcelona បានត្រូវជាប់ការពិន័យហាមឃាត់មិនឲ្យ ទិញចូលកីឡាករថ្មីក្នុងឆ្នាំ ២០១៥ នេះ ព្រោះ ថាក្រុមនេះ បានត្រូវគេរកឃើញថាមានកំហុស ធ្លាប់បានទិញកីឡាករ ដែលមានអាយុក្រោម ១៨ ឆ្នាំ ដែលល្មើសច្បាប់របស់ FIFA ក៏ត្រូវធ្វើការពិន័យ ។ ហើយសម្រាប់សម្រេចចិត្ដនឹងចុះហត្ថលេខាយកកីឡាករ Arda Tura នេះក៏មានភាពស្មុគស្មាញ ខ្លាំងចំពោះក្រុមផងដែរ។ ហេតុនេះហើយ Arda Turaត្រូវរង់ចាំដល់ ២០១៦ ទើបកីឡាករមានឱកាសអាចចូលលេងជាមួយ ក្រុមបាន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី