កំពង់ឆ្នាំងៈ បុរសអ្នកនេសាទ ជនជាតិវៀតណាមម្នាក់ ត្រូវបានជនមិន ស្គាល់មុខចំនួន២នាក់ បិទម៉ាសមុខជិត ប្រដាប់ដោយអាវុធខ្លីមួយដើម ភ្ជុង និងម្នាក់ទៀត យកពូថៅកាប់ ទៅលើជនរងគ្រោះប្រមាណ ៧ពូថៅ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០១៥នេះ នៅត្រង់ចំណុច ចន្លោះវាលភក់ ខាងជើងកោះក្រញ៉ាន និងកោះទន្លា ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់លែងព្រំប្រទល់ខេត្តកំពង់ឆ្នាំង និង កំពង់ធំ ។
នគរបាលមូលដ្ឋានឃុំឆ្នុកទ្រូ បានឲ្យដឹងថា ជនរងគ្រោះជាជនជាតិវៀតណាម ឈ្មោះ ច្រឹង យ៉ាំងកុង ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះខណៈចេញទៅនេសាទ នៅចំណុចកើតហេតុខាងលើ ក៍ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះបាឡាជ័រ ពីរម៉ាស៊ីន ពណ៌ខៀវ លាយស ប្រវែង៦,១0ម៉ែត្រ បើកមកដល់ទូកជនរងគ្រោះ ទាញកាំភ្លើងភ្ជុង និងម្នាក់ទៀត លោតទូកជនរង គ្រោះកាប់ជាច្រើនពូថៅ បណ្តាលអោយស្នាលប់ភ្លាមៗ នៅកន្លែងកើតហេរុតែម្តង នេះបើយោងតាម ការសាក សួរស្ត្រីម្នាក់ដែលជិះទូកជាមួយជនរងគ្រោះ ។ ជនសង្ស័យធ្វើសកម្មភាព កាប់សម្លាប់បុរសជនជាតិវៀតណាម ខាងលើរួចក៍បើកបាឡារបស់ខ្លួនចេញសំដៅទៅចំណុចភូមិសេះស្លាប់ បាត់ស្រមោលតែម្តង ។
សូមបញ្ជាក់ថា បុរសជនជាតិវៀតណាមខាងលើនេះ ជាអ្នកនេសាទវាយអួន ដោយមានកម្លាំងកម្មករជាច្រើនាក់ ប៉ុន្តែខណៈពេលកើតហេតុ ទូករបស់ជនរងគ្រោះនៅឆ្ងាយដាច់ពីក្រុមកម្មករនិងបក្សពួករបស់ខ្លួន ទើបឃាតក មានឱកាសម្លាប់ហើយរត់គេចខ្លួនបានដោយសុវត្ថិភាព ។
ទោះយ៉ាងណាក្តីសមត្ថកិច្ចកំ ពុងតែដុតដៃជើង ស្រាវជ្រាវស្វែងរកចាប់ជនដៃដល់ យកមកផ្តន្ទារទោស តាមច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល