(ភ្នំពេញ)៖ ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការលើកឡើងនៃការប្រៀបធៀបគ្នា អំពីរូបសម្រស់របស់តារាស្រីរបស់ខ្មែរ គឺកញ្ញា ហង្ស ម៉ារីនី ជាមួយតារាស្រីរបស់ ប្រទេសហ្វីលីពីន គឺនាង Marian Rivera ដែលជាតួឯកស្រីក្នុងរឿង «នាងមច្ឆា» ហើយទស្សនិកជនកម្ពុជា ស្គាល់ជាទូទៅថា នាង ដេស៊ីប៊ែល ខណៈដែលទស្សនិជន និងបណ្តាអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុកជាច្រើន យល់ថា រវាងតារាស្រីទាំងពីរដួងនេះ មើលយូរទៅៗ គឺមានទម្រង់មុខមាត់ស្រស់ស្អាតប្រហាក់ប្រហែលគ្នា ស្ទើរចាប់ច្រឡំ ។
កញ្ញា ហង្ស ម៉ារីនី ជាតារាសម្តែងរបស់ខ្មែរ ដែលមានភាពលេចធ្លោខ្លាំង លើផ្នែករូបសម្រស់ និងសកម្មភាពមនុស្សធម៌ជួយសង្គម ហើយក៏កំពុងទទួលបានការគាំទ្រ ច្រើនគួរសមលើទីផ្សារសិល្បៈ ក្នុងចំណោមតារាស្រីរបស់ខ្មែរ ផ្សេងទៀត។ ដោយឡែក បើនិយាយពីតារាស្រីហ្វីលីពិន គឺនាង Marian Rivera ដែលជាតួឯកស្រីក្នុងរឿង «នាងមច្ឆា»ម្នាក់នោះវិញ នាងក៏ជាតារាសម្តែង ដែលមានប្រជាប្រិយភាព និងការគាំទ្រខ្លាំងផងដែរ សម្រាប់អាជីពសិល្បៈបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ នាងក៏ជាតារាស្រីវ័យក្មេងល្បីឈ្មោះ តាមរយៈរូបសម្រស់ស្រស់ស្អាត ចូលចិត្តភាពសិចស៊ីមិនចាញ់ តារាស្រីឯទៀតនោះដែរ។
ដោយមើលឃើញ ពីចំណុចលេចធ្លោ របស់តារាស្រីទាំងពីរដួង តែមានជាតិសាសន៍ផ្សេងគ្នា តាមរយៈទីផ្សារសិល្បៈ និងរូបសម្រស់ស្រស់ស្អាត ហើយអ្វីដែលកាន់តែមានពិសេសជានេះ គឺនៅត្រង់ថា អ្នកទាំងពីរមានរង្វង់ផ្ទៃមុខ ស្រដៀងគ្នានេះហើយ ទើបឈានដល់ការប្រៀបធៀបគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក រវាងកញ្ញា ហង្ស ម៉ារីនី តារាវ័យក្មេងរបស់ខ្មែរ ជាមួយនឹងនាង តារាស្រីហ្វីលីពីនថា មានទម្រង់មុខមាត់ដូចគ្នា ស្ទើរចាប់ច្រឡំនោះ ។
តាមរយៈរូបភាព ដែលត្រូវបានគេបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការកាត់តភ្ជាប់គ្នា រវាងរូបថតតារាខ្មែរ កញ្ញា ហង្ស ម៉ារីនី មកដាក់ទន្ទឹមគ្នា ជាមួយតារាស្រីហ្វីលីពីននេះហើយ ទើបមានការសរសេរបញ្ចេញមតិ លើកសរសើរថា «អ្នកទាំងពីរពិតជា មានទម្រង់មុខមាត់ស្រស់ស្អាតស្រដៀងគ្នា ពិតមែន។ ពិសេសជាងនេះ គឺត្រង់ច្រមុះ ហើយពេលបញ្ចេញសា្នមញញឹម មើលយូទៅកាន់តែដូចគ្នាទាំងអស់..»។
ទន្ទឹមនឹងមានអ្នកគាំទ្រ និងសរសើរពីរូបសម្រស់ របស់តារាខ្មែរ កញ្ញា ហង្ស ម៉ារីនី ជាមួយតារាស្រីហ្វីលីពីននេះដែរ គេសង្កេតឃើញសាមីខ្លួន កញ្ញា ហង្ស ម៉ារីនី បានបង្ហាញអារម្មណ៍ថា «អរគុណសម្រាប់រូបភាពមួយនេះ…ដូចគ្នាមែនក៏អីបងប្អូន?? តែមិនអាចទេ» ។ បន្ទាប់ពីបានឃើញបែបនេះ មានទស្សនិកជនជាច្រើន បានលើកឡើងផ្សេងៗគ្នា ដោយខ្លះនិយាយថា មានមុខមាត់ស្រដៀងគ្នា ឯខ្លះទៀតថា ដូចស្ទើរ១០០ ភាគរយតែម្តង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង